[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០១ករណីខណ:ករណីជាសះស្បើយ ០៣ករណីបន្ថែមទៀតហើយ
នៅថ្ងៃនេះកម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០៣ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០១ករណី ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២០០នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៤១នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៤ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០៣ករណីទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០១ករណីនៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៤១នាក់ក្នុងនោះមានស្រ្តី ៤៦នាក់និងបុរស ១៩៥នាក់។
សូមជម្រាបថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី កើតទៅលើបុរសជនជាតិអាមេរិកកាំង ជាមន្រ្តីការទូតជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៣៩នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមានស្រ្តីជនជាតិអាមេរិកកាំង ០១នាក់ និងបុរសជនជាតិអាមេរិកកាំង ០១នាក់។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល