ក្រសួងការងារ បើកបង្រៀន ជំនាញវគ្គពិសេស ដោយឥតគិតថ្លៃ
សេចក្តីជូនដំណឹង លេខ៣៨/២០ ក.ប/ស.ជ.ណ.ប.ប ស្ដីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស សម្រាប់កម្មករនិយោជិត។
ក្រសួងការងារ បើកវគ្គពិសេសក្នុងការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរយៈពេល ត្រឹម ៤ខែ ដោយឥតបង់ថ្លៃ លើជំនាញសំខាន់ៗ ដែលទីផ្សារ កំពុងមានតម្រូវការក្នុងពេលបច្ចុប្បន្ន និងអនាគត។
អ្វីដែលពិសេស គឺជាវគ្គសិក្សា សម្រាប់ផ្តល់ជូននយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារ ក្នុងអំឡុងពេល រីករាលដាលជំងឺកូវីដ១៩ ហើយសិក្ខាកាមនឹងទទួលបាន ប្រាក់ឧបត្ថម្ភ ចំនួន២០០,០០០ រៀល ក្នុង១ខែ សម្រាប់ការចំណាយ លើការហូបចុក និងស្នាក់នៅ។
សូមបញ្ជាក់ថា កម្មករ នយោជិកខ្មែរ ដែលចាប់អារម្មណ៍ អាចមកចុះឈ្មោះចូលរៀន នៅតាមគ្រឹះស្ថាន ដែលបានកំណត់ ដោយភ្ជាប់ជាមួយ នូវកាតសំគាល់ខ្លួន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៕
ប្រភព:ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ