អ៊ីរ៉ង់គំរាមបំផ្លាញនាវាអាមេរិកនៅឈូងសមុទ្រពែរ្ស

ប្រមុខដឹកនាំជាន់ខ្ពស់កងទ័ពបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់បានបញ្ជាកងទ័ពរួចជាស្រេចឲ្យដាក់គោលដៅឆ្ពោះទៅនាវាចម្បាំងរបស់អាមេរិក បើសិនអាមេរិកគំរាមគំហែលដល់សន្តិសុខរបស់នាវាអ៊ឺរ៉ង់ នៅឈូងសមុទ្រពែរ្ស។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

 
អ៊ីរ៉ង់គំរាមបំផ្លាញនាវាអាមេរិកនៅឈូងសមុទ្រពែរ្ស

ប្រមុខដឹកនាំជាន់ខ្ពស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់បានបញ្ជាកងទ័ពរួចជាស្រេចឲ្យដាក់គោលដៅឆ្ពោះទៅនាវាចម្បាំងរបស់អាមេរិក បើសិនអាមេរិកគំរាមគំហែលដល់សន្តិសុខរបស់នាវាអ៊ឺរ៉ង់ នៅឈូងសមុទ្រពែរ្ស។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

គួរកត់សម្គាល់ផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហោះសារក្នុងបណ្តាញ សង្គម Twitter របស់លោកប៉ុន្មានថ្ងៃមុននេះថា លោកបានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកវាយប្រហារ ទូកចម្បាំងរបស់អ៊ីរ៉ង់ណា ដែលគំរាមគំហែលដល់នាវារបស់ខ្លួន។

ស្ថានការណ៍ដ៏ក្តៅគគុកចុងក្រោយនេះ កើតឡើងនៅពេលដែលកងកម្លាំងអាមេរិកបានទម្លាយព័ត៌មានថានាវាចម្បាំងចំនួន ១១ គ្រឿងរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចូលទៅកៀកនឹងកងទ័ពអាមេរិក និងនាវាឆ្មាំនៅឈូងសមុទ្រពែរ្ស៕

ប្រភព៖ NHK JAPAN-WORLD ប្រែសម្រួល៖ ភារិទ្ធ