របៀបសំអាត Drive (C:) ដោយមិនចាំបាច់ប្រើកម្មវិធី

ការដឹងរបៀបសម្អាតកុំព្យូទ័រគឺជារឿងសំខាន់ ពីព្រោះវាអាចជួយអ្នកឲ្យចេះត្រួតពិនិត្យ មើលថែ និង Scan មេរោគក្នុងកុំព្យូទ័រឲ្យបានញឹកញាប់ដើម្បីធានាថា កុំព្យូរទ័ររបស់អ្នកដំណើរការស្រួលឬអត់ដោយខ្លួនឯង។

 
របៀបសំអាត Drive (C:) ដោយមិនចាំបាច់ប្រើកម្មវិធី
របៀបសំអាត Drive (C:) ដោយមិនចាំបាច់ប្រើកម្មវិធី

 

នៅពេលដែលនិយាយពីរឿង Scan កុំព្យូទ័រអ្នកប្រាកដ៏​ជាគិតថាទាល់តែមានកម្មវិធីសម្រាប់ប្រើហើយទើបយើងអាច Scanបាន។ តែពេលនេះយើងសូមលើកយកនូវវិធីសាស្ត្រម្យ៉ាងដោយការ Scan Drive កុំព្យូទ័រដើម្បីសំអាត file ឬ cache​ដែលអត់ចាំបាច់មាននៅក្នុង Drive។                                                                                                                               

1.បើកកុំព្យូទ័រ Click Windows Explorer រួចស្វែងរក Drive (C:)

 

2.ត្រូវចុចម៉ៅស្តាំលើ Drive (C:) => យកពាក្យថា Properties

 

3. ពេលនោះអ្នកនិងឃើញផ្ទាំងមួយលោតចេញមក បន្ទាប់មកអ្នកត្រូវយកពាក្យ Disk Cleanup

 

4. ពេលដែលអ្នកចុចលើពាក្យនេះហើយ នោះវានឹងធ្វើការសំអាត Drive (C:) កុំព្យូរទ័ររបស់អ្នក។ សូមធ្វើការរង់ចាំដល់ពេលដែលវាដំណើរការចប់

 

5. បន្ទាប់មកលោកអ្នកគ្រាន់តែ ធីក ក្នុងប្រអប់ទាំងអស់ ឬ ប្រអប់ណាដែលចង់សំអាត រួចយ​កពាក្យ OK  ពេលនោះអ្នកនឹងឃើញផ្ទាំងមួយទៀតនឹងលោតចេញមក​ដើម្បី Scan​ ម្តងទៀត

 

6. វាក៏ជាជំហានចុងក្រោយដែលអ្នកជោគជ័យក្នុងការ Scan Drive(C:) ។ ត្រង់កន្លែងនេះអ្នកគ្រាន់តែចុចលើពាក្យ Delete Files  ពេលនោះអ្នកនិងឃើញវាដំណើរការដូចរូបពីមុន។

 

សូមបញ្ជាក់៖ ក្រៅពី Scan Drive(C:)  អ្នកក៏អាចអនុវត្តវិធីសាស្ត្រនេះដើម្បី Scan Drive(D:, E:, F:,G:) បានផងដែរ។ ការ Scan ដោយប្រើវិធីសាស្ត្រនេះវាមិនអាចជួយកុំព្យូទ័រអ្នកអោយសល់ Space នៅលើ Drive(C:)​ទាំងស្រុងនោះទេ។វាគ្រាន់តែវាក៏ជាវិធីសាស្ត្រតូចៗដែលលោកអ្នកគួរតែដឹង។

 

ប្រភព៖ wikihow​​ ដោយ៖ ជា​ បញ្ញា