ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ២៧៧នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៦០នាក់

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២៧៧នាក់បន្ថែមទៀតហើយ ខណ:មានករណីជាសះស្បើយចំនួន ៦០នាក់នៅ ក្នុងនោះមានជំងឺ ២២១២នាក់បានជាសះស្បើយ បើធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៥១៥នាក់។

 
ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ២៧៧នាក់  ខណ:មានអ្នកជាសះស្បើយចំនួន ៦០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន​ ២៧៧នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ៦០នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ២២១២នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៥១៥នាក់

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ២៧៧នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២២៦៨នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ៤៥១៥ករណី ខណ:មានអ្នកជំងឺ​​ ២២១២នាក់បានជាសះស្បើយ និងមានករណីស្លាប់ចំនួន ៣០នាក់

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

 

ប្រភព: ក្រសួងសុខាភិបាល