មហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ជឿជាក់លើកូរ៉េខាងត្បូងក្នុងការផលិតវ៉ាក់សាំងកូវីដ១៩
កូរ៉េខាងត្បូង៖ ម្ចាស់ក្រុមហ៊ុនមៃក្រូសូហ្វ (Microsoft) លោក ប៊ីល ហ្គេតស៍ បានឲ្យដឹងក្នុងលិខិតដែលលោកបានផ្ញើទៅឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-In) ថា ក្រុមហ៊ុនផលិត ឱសថរបស់កូរ៉េខាងត្បូង ដែលគាំទ្រដោយលោក ប៊ីល ហ្គេតស៍ អាចនឹងមានលទ្ធភាពផលិតវ៉ាក់សាំងការពារវីរុសកូវីដ១៩ ចំនួន២០០លាន នៅពាក់កណ្តាលឆ្នាំ២០២១។
លោក ប៊ីល ហ្គេតស៍ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយនឹងកូរ៉េខាងត្បូង នៅពេល ដែលពិភពលោកកំពុងប្រណាំងប្រជែងក្នុងការបង្កើតវ៉ាក់សាំងការពារវីរុសកូវីដ១៩ ដើម្បីដោះស្រាយ បញ្ហាយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។
គួរជម្រាបថា កាលពីខែមេសាកន្លងទៅ ប៊ីល ហ្គេតស៍ និង មូន ជេអ៊ីន បានពិភាភ្សាតាមទូរស័ព្ទអំពីការរួបរួមគ្នាផលិតវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះផងដែរ៕
ប្រភព៖ CGTN, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ