អូស្រ្តាលីទាមទារការសុំទោសពីចិនបន្ទាប់ពីមានរូបភាពក្លែងក្លាយបានបង្ហោះលើបណ្តាញសង្គម

ក្រុងស៊ីដនី: នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Scott Morrison បាននិយាយកាលពីថ្ងៃចន្ទទី ៣០ ខែវិច្ឆិកានេះថាទីក្រុងកង់បេរ៉ា កំពុងស្វែងរកការសុំទោសពីទីក្រុងប៉េកាំង ចំពោះការបង្ហោះរូបភាពមិនពិតនៃទាហានអូស្ត្រាលីដែលកាន់កាំបិតទៅអាកកុមារអាហ្វហ្គានីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារ CNA

 
អូស្រ្តាលីទាមទារការសុំទោសពីចិនបន្ទាប់ពីមានរូបភាពក្លែងក្លាយបានបង្ហោះលើបណ្តាញសង្គម

លោក Morrison បានបន្តទៀតថាអូស្រ្តាលីកំពុងស្វែងរក រូបភាពដែលគួរអោយស្អប់ខ្ពើម នោះដើម្បីលុបចោល នេះបើតាមការឲ្យដឹងពីលោក​ចាវ លីជៀ (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេស។

លោកម៉ូរីសុនបាននិយាយថា“ទង្វើបែបនេះមិនមានប្រយោជន៍ដ៏ទំនាក់ទំនងទេ” ដោយហៅវាថាជា“ទង្វើដល់គួរឱ្យស្អប់ខ្ពើម” ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធអូស្ត្រាលី ដោយលោកនិយាយថា បណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងតែមើលទីក្រុងប៉េកាំងចំពោះការឆ្លើយតប ទៅលើភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងអូស្ត្រាលីនិងចិន។

អ្នកនាំពាក្យរដ្ឋាភិបាលចិន បាននិយាយថា គាត់មានការភ្ញាក់ផ្អើលចំពោះការសម្លាប់ជនស៊ីវិល និងអ្នកទោសជាច្រើនរបស់អាហ្វហ្គានីស្ថាន ដោយទាហានអូស្រ្តាលី។ យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើបែបនេះនិងអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះពួកគេ។

សូមជម្រាបថា កាលពីសប្តាហ៍មុនប្រទេសអូស្រ្តាលីបានបណ្តេញទាហាន ១៣ នាក់ចេញ បន្ទាប់ពីមានរបាយការណ៍ស្តីពីការប្រព្រឹត្តនោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលក្រុមរដ្ឋអាជ្ញាជឿជាក់ថាអាចមានការរៀបចំឧក្រិដ្ឋកម្មសង្គ្រាម៕

 

ប្រភព: CNA  ដោយ: ជា បញ្ញា