[វីដេអូ] Ep.21 # តើអ្នកត្រូវយល់ដឹងអ្វីខ្លះអំពីសុវត្ថិភាពនិងការស្តុកទុកអាហារ?
ភាគច្រើនការពុលអាហារជារឿយៗគឺបណ្តាលមកពីបាក់តេរីពីអាហារដែលត្រូវបានរក្សាទុក ឬចម្អិនមិនបានត្រឹមត្រូវ។ អាហារដែលមានផ្ទុកបារី អាចមើលទៅមានក្លិននិងមានរសជាតិធម្មតា។
ដូនេះអាហារដែលរក្សាទុកមិនបានត្រឹមត្រូវប្រាកដ៏ជាបង្កគ្រោះថ្នាក់ដ៏សុខភាព។
បាក់តេរីពុលក្នុងអាហារអាចលូតលាស់យ៉ាងលឿនបំផុតនៅក្នុងសីតុណ្ហភាពចន្លោះពី ៥ អង្សាសេទៅ ៦០ អង្សាសេ។
បាក់តេរីពុលអាហារអាចលូតលាស់ទៅលើប្រភេទអាហារមួយចំនួនងាយជាងប្រភេទដទៃទៀតមានដូចជា អាហារឆៅ គ្រឿងសមុទ្រជាដើម។
ដូចនេះវាជារឿងចាំបាច់ក្នុងការរក្សាចំណីអាហារកុំឲ្យមានហានិភ័យខ្ពស់នៃបាត់តេរីទាំងនេះមានដូចជា
១ ទុកម្ហូបក្នុងទូរទឹកកក
នៅក្នុងសីតុណ្ហភាពក្នុងទូរទឹកកកគួរតែនៅចន្លោះ ៥ អង្សាសេឬទាបជាងនេះ។ សីតុណ្ហាភាពកកគួរតែទាបជាង -15 អង្សាសេ។ អ្នកអាចប្រើទែម៉ូម៉ែត្រដើម្បីពិនិត្យសីតុណ្ហភាពនៅក្នុងទូរទឹកកករបស់អ្នក។
២ កកម្ហូបដោយសុវត្ថិភាព
នៅពេលទិញទំនិញពីផ្សាទំនើបសូមទិញម្ហូបក្លាសេនៅមុនមួយថ្ងៃនៃដំណើរកម្សាន្តរបស់អ្នក ហើយយកវាទៅទុកក្នុងទូទឹកកកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។សូមព្យាយាមយកកាបូបទឹកកកដែលមានអ៊ីសូឡង់ត្រជាក់ដើម្បីរក្សាអាហារក្លាសេឱ្យត្រជាក់។ សូមរក្សាអាហារក្តៅនិងត្រជាក់ឱ្យនៅដាច់ដោយឡែកពីគ្នា។
៣ រក្សាទុកម្ហូបដែលចម្អិនរួចឲ្យមានសុវត្ថិភាព
នៅពេលអ្នកចំអិនម្ហូបហើយចង់ធ្វើឱ្យវាត្រជាក់គឺ៖
+អ្នកអាចដាក់ម្ហូបក្តៅ ចូលទៅក្នុងចានដែលមានទំហំតូចល្មម ងាយស្រួលធ្វើឲ្យម្ហូបត្រជាក់នោះនៅពេលដាក់ទូរទឹកកកងាយត្រជាក់បានលឿន។
+កុំដាក់អាហារក្តៅចូលទៅក្នុងទូរទឹកកក រង់ចាំបាត់ចំហាយចាំដាក់វានៅក្នុងទូរទឹកកក។
៤ ប្រសិនបើមានការសង្ស័យសូមបោះចោល
សូមបោះចោលអាហារដែលមានហានិភ័យខ្ពស់ទុកក្នុងសីតុណ្ហភាពច្រើនជាង ៤ម៉ោងមិនត្រូវទុកក្នុងទូរទឹកកកហើយកុំទុកវានៅពេលក្រោយ។ សូមពិនិត្យកាលបរិច្ឆេទប្រើប្រាស់តាមកាលបរិច្ឆេទផលិតផល និងបោះចោលអាហារហួសកាលបរិច្ឆេទ។
៥ ទុកអាហារឆៅឲ្យនៅដាច់ដោយឡែកពីអាហារឆ្អិន
អាហារឆៅនិងអាហារឆ្អិនគួរតែត្រូវបានទុកឲ្យនៅដាច់ដោយឡែកនៅក្នុងទូរទឹកកក។ បាក់តេរីពីអាហារឆៅអាចបំពុលអាហារឆ្អិនហើយធ្វើឲ្យមានគ្រោះថ្នាក់ប្រសិនបើអាហារមិនឆ្អិនល្អ។សូមរក្សាអាហារឆៅនៅខាងក្រោមអាហារឆ្អិនដើម្បីចៀសវាងជាតិ សាច់ស្រកចូលក្នុងអាហារដែលឆ្អិន។
៦ ជ្រើសរើសធុង ឬប្រអប់ស្តុកចំណីអាហារដែលមិនមានជាតិពុល
សូមគ្រប គំរបបិទឲ្យជិត ត្រូវប្រាកដថាធុងស្តុកចំណីអាហាររបស់អ្នកស្អាត ហើយប្រើសម្រាប់ទុកតែអាហារប៉ុណ្ណោះ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: betterhealth ដោយ: ជា បញ្ញា