គុណប្រយោជន៍ផ្លែឈឺទាំងនេះដែលជួយដល់សុខភាពល្អប្រសើរ
ជាការពិតណាស់ការញុំាផ្លែឈឺគឺពិតជាមានសារ:ប្រយោជន៍ណាស់សំរាប់សុខភាពពីព្រោះការញុំាផ្លែឈឺមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែការញុំាផ្លែឈឺក៏ជួយឲ្យសុខភាពល្អជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនិងជម្ងឺផ្សេងៗនិងជួយឲ្យសម្រស់ស្រស់ស្អាតក្មេងជាងវ័យថែមទៀតផង។
ដូចនេះយើងសូមលើកយកផ្លែឈឺទាំងនេះដូចខាងក្រោម
- ផ្លែប៉ោម (Apples)
ផ្លែប៉ោមមានជាតិសរសៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ ផ្លែប៉ោមអាចជួយបំពេញការស្រេកឃ្លានដ៏មានប្រសិទ្ធភាពប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លាន។
- ផ្លែបឺរ (Avocados)
ផ្លែបឺរគឺខុសពីផ្លែឈឺផ្សេងៗជាច្រើនព្រោះវាផ្ទុកទៅដោយខ្លាញ់ល្អ ។ មិនត្រឹមតែមានក្រែមនិងមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែបឺរក៏ថែមទាំងមានផ្ទុកជាតិសរសៃប៉ូតាស្យូម និងវីតាមីន C ថែមទៀតផង។
- ផ្លែចេក (Bananas)
ផ្លែចេកស្ថិតក្នុងចំណោមផ្លែឈឺដែលមានប្រភពប៉ូតាស្យូមដ៏ល្អបំផុត ។ លើសពីនេះផ្លែចេកក៏សំបូរទៅដោយវីតាមីន B6 និងជាតិសរសៃផងដែរ ។
- ផ្លែប៊្លូបឺរី (Blueberries)
ផ្លែប៊្លូបឺរីមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតផងដែរ។
- ផ្លែក្រូច (Oranges)
ផ្លែក្រូចសំបូរទៅដោយវីតាមីន C ។ លើសពីនេះទៅទៀតផ្លែក្រួច មានជាតិសរសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។
- ផ្លែស្ត្របឺរី (Strawberries)
ផ្លែស្ត្របឺរីមានជីវជាតិខ្ពស់និងធ្វើឲ្យកាឡូរីទាបផងដែរ។
ដូចនេះក្រៅពីផ្លែឈឺខាងលើអ្នកក៏អាចទទួលទានផ្លែឈឺផ្សេងៗទៀតផងដែរ ដើម្បីឲ្យបានសុខភាពល្អ និងជៀសផុតពីជម្ងឺផ្សេងៗ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: healthline ដោយ: ជា បញ្ញា