[វីដេអូ] #Ep.110 ប្រធានបទ៖​ អត្ថប្រយោជន៍ផ្លែឈើសម្ងួត

ផ្លែឈើសម្ងួតសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានសុខភាពល្អ រួមទាំងវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងធ្វើឱ្យសុខភាពរបស់អ្នកកាន់តែប្រសើរឡើង។ផ្លែឈើសម្ងួតក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលអាចជួយដល់សុខភាពរំលាយអាហារ កម្រិតកូឡេស្តេរ៉ុល និងសូម្បីតែការគ្រប់គ្រងទម្ងន់។ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែឈើសម្ងួតមានដូចជា

 
[វីដេអូ] #Ep.110 ប្រធានបទ៖​  អត្ថប្រយោជន៍ផ្លែឈើសម្ងួត

១ បង្កើនភាពស៊ាំ
ផ្លែឈើសម្ងួតសំបូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដែលអាចជួយអ្នកប្រឆាំងនឹងជំងឺផ្តាសាយ និងការឆ្លងមេរោគផ្សេងៗ។ ផ្លែឈើសម្ងួតជាច្រើនមានសារធាតុប្រឆាំងនឹងការរលាក ជំរុញការផលិតកោសិកាឈាម ។ដោយក្នុងនោះក៏មានផ្ទុកវីតាមីន C និង E និងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។សារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកោសិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ដែលអាចនាំឱ្យកើតជំងឺមហារីក និងជំងឺផ្សេងៗ

២ ថែរក្សាស្បែកឱ្យមានសុខភាពល្អ
ផ្លែឈើសម្ងួតគឺជាអាហារសម្រន់ដែលមានសុខភាពល្អហើយជាពិសេសគឺល្អសម្រាប់ស្បែកដែលជួយពង្រឹងសុខភាពស្បែកតាមវិធីផ្សេងៗ រួមមានៈ បង្កើន កូឡាជែន ធ្វើអោយប្រសើរឡើងនូវចរន្តឈាម ។ Collagen គឺជាប្រូតេអ៊ីនដែលជួយឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ។ 


៣ ជួយសម្រកទម្ងន់
ផ្លែឈើសម្ងួតមានរសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរសារធាតុចិញ្ចឹមច្រើននិងជួយសម្រកទម្ងន់ ប្រសិនបើអ្នកទទួលទានផ្លែឈើសម្ងួតទាំងនោះស្ថិតក្នុងកម្រិតមួយសមរម្យ បង្កើនការរំលាយអាហារ និងសារធាតុចិញ្ចឹមដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។

៤ ទប់ស្កាត់ការស្លេកស្លាំង
ភាពស្លេកស្លាំងគឺជាស្ថានភាពមួយដែលកោសិកាឈាមក្រហម មិនគ្រប់គ្រាន់ដើម្បីដឹកអុកស៊ីសែនទៅកាន់ជាលិកា រួមទាំងកង្វះជាតិដែក និងការឆ្លងមេរោគផ្សេងៗ។ ផ្ទុយទៅវិញផ្លែឈើសម្ងួតមានកំហាប់ជាតិដែកខ្ពស់ដែលអាចជួយបង្កើនចំនួនកោសិកាឈាមក្រហម។

៥ ធ្វើអោយប្រសើរឡើងនូវសុខភាពខួរក្បាល
ផ្លែឈើសម្ងួតមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារខួរក្បាលពីការខូចខាត។សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះការពារការខូចខាតខួរក្បាលដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។

៦ ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង
ផ្លែឈើសម្ងួតដូចជា raisin មានជាតិសរសៃដែលគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងធ្វើអោយប្រសើរឡើងនូវលំហូរឈាមពេញរាងកាយ។ ប៉ូតាស្យូមគ្រប់គ្រងសម្ពាធឈាម ការពារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

សូមទស្សនាវីដេអូខាងក្រោម៖