[វីដេអូ] Ep.14 # ជំងឺផ្តាសាយធំ
ជំងឺផ្តាសាយធំឆ្លងតាមរយ:វីរុសមានឈ្មោះថា influenza។ វាឆ្លងមេរោគផ្តាសាយដូចវីរុសកូវីដ-១៩។លក្ខខណ:របស់ជំងឺនេះគឺមានអាការ:ធ្ងន់ធ្ងរដូចជា ក្តៅខ្លួនខ្លាំងកំដៅអាចកើនដល់ ៤០អង្សាសេ ឈឺក្បាល ក្អក អស់កំលាំង។ សូមបញ្ជាក់ថាជំងឺនេះឆ្លងខ្លាំងណាស់។
ជំងឺផ្តាសាយធំមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះក្មេងៗ អាចរលាកសួត មនុស្សចាស់លើសពី ៦០ឆ្នាំ ឬមានជំងឺផ្សេងកាន់តែមានជំងឺធ្ងន់ធ្ងរ។
រោគសញ្ញា គឺក្តៅខ្លួនខ្លាំងវិលមុខខ្លាំងក្អកខ្លាំងផ្តាសាយខ្លាំងឬអស់កំលាំងខ្លាំងដូចនេះអ្នកត្រូវប្រញាប់មកពេទ្យភ្លាមៗជាបន្ទាន់។
ចំពោះការធ្វើតេស្ត គឺគ្រូពេទ្យត្បាល់សំបោល ច្រមុះយកទៅពិនិត្យដូចវីរុសកូវីដ-១៩។
ការព្យាបាល គឺគ្រូពេទ្យឲ្យថ្នាំទៅតាមរោគសញ្ញា និងប្រភេទស្ថានភាពរបស់អ្នកជំងឺ។
របបអាហារនិងការទទួលទានអាហារឲ្យបានត្រឹមត្រូវ ចំពោះរបស់អាហារអ្នកត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូវ មានបន្លែ ផ្លែឈឺ សាច់ជាដើម។ជាពិសេសគេងឲ្យបានគ្រប់គ្រាន់ មិនត្រូវទៅធ្វើការទេ ព្រោះជំងឺនេះឆ្លងខ្លាំងណាស់។
វិធីសាស្រ្តក្នុងការថែទាំ អ្នកជំងឺគួរសំរាកក្នុងបន្ទប់ដាច់ដោយឡែក ឬតែឯង មិនចាំបាច់កុំជួបក្រុមគ្រួសារ។ត្រូវលាងដៃឲ្យបានស្អាត ពាក់មាស់ជាដើម មានថ្នាំបង្ការទុកលេបជាប្រចាំ។
របៀបក្នុងការបង្ការ ជៀសវាងនៅជិតអ្នកជំងឺ សូមអនាម័យជាប្រចាំ ដូចជា ពាក់មាស់ លាងដៃឲ្យបានញឹកញាប់។បន្ថែមពីនេះអ្នកត្រូវចាក់វាក់សាំងការពារជំងឺផ្តាសាយធំ រាល់១ឆ្នាំម្តង មុខខែភ្លៀង២សប្តាហ៍ ចំពោះការចាក់នេះចាប់តាំងក្មេងអាយុ ៦ខែទៅ រហូតដល់ចាស់ជារៀងរាល់ឆ្នាំ។
សារដ៏មានសារ:ប្រយោជន៍ ត្រូវធ្វើអនាម័យជាប្រចាំ និងចាក់វាក់សាំង។បន្ថែមពីនេះត្រូវយល់ដឹងឲ្យបានច្បាស់ ប្រសិនបើមានជំងឺនេះមិនគួរជួបជាមួយនណាទេ ត្រូវរក្សាសុខភាពឲ្យបានល្អរហូតដល់ជាសះស្បើយ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: វេជ្ជបណ្ឌិត មិញ ចាញ់ភក្តី