[វីដេអូ] # Ep.73 អត្ថប្រយោជន៍ទាំង ៥យ៉ាងរបស់ស្ពៃក្តោប
ស្បៃក្តោបគឹជារុក្ខជាតិ ដែលមានរូបរាង និងព័ណ៌ផ្សេងៗគ្នាអាស្រ័យទៅលើប្រភេទ ឬពូជរបស់ស្ពៃក្តោប ដោយខ្លះមានព័ណ៌ស្វាយ ព័ណ៌ស និងព័ណ៌បៃតង។ ចំណែកស្លឹករបស់ស្ពៃក្តោបវិញអាចរួច ឬរលោង។លើសពីនេះទៀតស្ពៃក្តោប ផ្ទុកទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើនផ្សេងៗទៀត។
ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍សុខភាពទាំង 5 របស់ស្ពៃក្តោបមានដូចជា
១ សំបូរសារធាតុចិញ្ចឹម
ទោះបីជាស្ពៃក្តោបមានកាឡូរីទាបក៏ដោយ ប៉ុន្តែស្ពៃក្តោបមានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនមានដូចជា ជាតិសរសៃ វីតាមីន B6 C K ជាតិ Folate ម៉ង់ហ្គាណែស កាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ បន្ថែមពីនេះស្ពៃក្តោបក៏មានផ្ទុក វីតាមីន A និងជាតិដែកផងដែរ។ លើសពីនេះទៀត ស្ពៃក្តោបមានជាតិសរសៃខ្ពស់ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ស្ពៃក្តោបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារប្រឆាំងនឹងជំងឺបេះដូង មហារីកមួយចំនួន និងធ្វើជួយឲ្យភ្នែកមើលឃើញច្បាស់ ។
២ ទប់ស្កាត់ការទល់លាមក
ស្ពៃក្តោបជួយការពារប្រឆាំងនឹងការឆ្លងមេរោគ ការរលាកស្រួចស្រាវ និងបង្កើនល្បឿននៃការព្យាបាល។ ម្យ៉ាងវិញទៀត ស្ពៃក្តោមក៏មានប្រយោជន៍ការពារប្រឆាំងជំងឺបេះដូង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកពោះវៀន។
៣ ជួយដល់ការរំលាយអាហារ
ស្ពៃក្តោបសម្បូរជាតិសរសៃដែលជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ ដោយជំរុញចលនា បង្កើនចំនួនបាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀន និងជួយឲ្យការបន្ទោបង់ទៀងទាត់។
៤ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ស្ពៃក្តោបក្រហមមានផ្ទុកនូវសារធាតុដ៏មានឥទ្ធិពលដែលហៅថា anthocyanins ជាង 36 ប្រភេទ ។នៅក្នុងការសិក្សាមួយ រួមទាំងស្ត្រី 93,600 នាក់ បានរកឃើញថា អ្នកដែលទទួលទានអាហារសម្បូរសារធាតុ anthocyanin ខ្ពស់ មានហានិភ័យទាបនៃការគាំងបេះដូង។
៥ កាត់បន្ថយសម្ពាធឈាម
សម្ពាធឈាមខ្ពស់ប៉ះពាល់ដល់មនុស្សជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក ហើយជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ សារធាតុប៉ូតាស្យូមដែលបានមកពីស្ពៃក្តោបគឺជាសារធាតុរ៉ែ និងអេឡិចត្រូលីតដ៏សំខាន់ដែលរាងកាយត្រូវការដើម្បីដំណើរការបានត្រឹមត្រូវ។ ការងារសំខាន់មួយរបស់ប៉ូតាស្យូមគឺជួយគ្រប់គ្រងសម្ពាធឈាមដោយទប់ទល់នឹងឥទ្ធិពលនៃជាតិសូដ្យូមនៅក្នុងខ្លួន៕