អត្ថប្រយោជន៍ដ៏អស្ចារ្យដែលបានមកពីអាហារសមុទ្រ
ការបរិភោគអាហារសមុទ្រគឺពិតជាមានអត្ថប្រយោជន៏ណាស់ ដែលអាចជួយ ការពារអ្នកពីជម្ងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល បន្ថែមពីនេះអាហារសមុទ្រក៏អាចជួយឲ្យសម្ពាធឈាមទាប ហើយថែមទាំងអាចជួយការពារពីជម្ងឺធ្លាក់ទឹកចិត្តបានថែមទៀតផង។
ការញុំាត្រីជាប្រចាំថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺគាំងបេះដូងរហូតទៅដល់ ៤០% ដោយសារតែសារធាតុដែលមាននៅក្នុងអាហារសមុទ្រសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-3។ ប៉ុន្តែវាអាចនឹងបាត់បង់ជាតិខ្លាញ់
អូមេហ្គា-3 ប្រសិនបើអ្នកចំអិនអាហារសមុទ្រនៅក្នុងសីតុណ្ហភាពខ្ពស់ពេក។ត្រីមានជាតិខ្លាញ់មានដូចជាត្រីសាម៉ុង (ស្រស់និងកំប៉ុង) ត្រីធូណា (ស្រស់និងកំប៉ុង) ត្រីងៀតនិងត្រីសាឌីន (Sardines) ដែលផ្ទុកទៅដោយខ្លាញ់ដ៏មានប្រយោជន៍ ។
ត្រីទាំងអស់សុទ្ធតែផ្តល់បរិមាណប្រូតេអ៊ីនខ្ពស់មានទាំងជាតិខ្លាញ់ឆ្អែតទាបនិងមានផ្ទុកវីតាមីនE ដែលជាសារធាតុសំខាន់ប្រឆាំងអុកស៊ីតកម្ម។
អាហារសមុទ្រក៏ផ្តល់អត្ថប្រយោជន៍ទៅដល់អ្នកដែលមានជំងឺទឹកនោមផ្អែមនិងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺហឺតចំពោះកុមារ ដោយសារតែកាល់ស្យូម (ពីឆ្អឹងតូចៗនិងសាច់ត្រីមួយចំនួន) ដែលមាននៅក្នុងរបបអាហារ។
សូមរម្លឹកផងដែរថា ត្រីធំៗមួយចំនួនដូចជាត្រីឆ្លាម swordfish និង ម៉ាលីន (marlin) មានផ្ទុកជាតិដែកដែលអាចបណ្តាលឱ្យខូចខាតខួរក្បាលនិងសរសៃប្រសាទ។ ដូចនេះស្ត្រីមានផ្ទៃពោះនិងកុមារតូចៗ គួរតែចៀសវាងត្រីទាំងនេះហើយអ្នកគួរតែកំណត់ការញុំាម្តងក្នុងមួយសប្តាហ៍ នូវអាហារសមុទ្រទាំងនេះ។
ប្រភព៖ foodnetwork ដោយ៖ ជា បញ្ញា