[វីដេអូ] Ep.141 ប្រធានបទ ៖ អត្ថប្រយោជន៍របស់សណ្តែកខ្មៅ
សណ្ដែកខ្មៅ ជាគ្រាប់ធញ្ញជាតិហើយក៏ជាអាហារមួយប្រភេទដែលមានរសជាតិឆ្ងាញ់ព្រមទាំងសម្បូរទៅសារធាតុចិញ្ចឹមដែលជួយឲ្យមានសុខភាពល្អ ។ ដូច្នេះយើងសូមចែករំលែកនៅអត្ថប្រយោជន៍របស់សណ្តែកខ្មៅមានដូចជា
១. ទប់ស្កាត់ជំងឺមហារីក
សណ្ដែកខ្មៅ មានផ្ទុកសារធាតុ Phytochemical និង flavonoid ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងកម្ចាត់ការរលាកដ៏មានប្រសិទ្ធភាព ជួយទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ។
២. ជួយដល់សុខភាពបេះដូង
ការញុំាសណ្ដែកខ្មៅជាប្រចាំថ្ងៃ គឺល្អចំពោះសុខភាពបេះដូង។ ដោយសារសណ្ដែកខ្មៅមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយ, អាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ ដែលជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ហើយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង, ជំងឺសសៃឈាមបេះដូង, ជំងឺលើសឈាម ក៏ដូចជាជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។
៣. ជួយសម្រកទម្ងន់
សណ្ដែកខ្មៅ ក៏ជាប្រភពល្អនៃជាតិសសៃដែលចាំបាច់ក្នុងការគ្រប់គ្រងទម្ងន់។ ការទទួលទានអាហារដែលសម្បូរទៅដោយជាតិសសៃ គឺជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត និងកាត់បន្ថយចំណង់អាហារ ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានអាហារប្រភេទដូចជាសណ្ដែកខ្មៅក៏ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ជួយការលូតលាស់នៃសសៃសក់, ជួយឲ្យស្រកទម្ងន់ និងបង្កើនថាមពលផងដែរ។
៤. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
សណ្ដែកខ្មៅ ក្លាយជាអាហារដែលមានប្រសិទ្ធិភាពក្នុងការជួយគ្រប់គ្រង ក៏ដូចជាទប់ស្កាត់បញ្ហាផ្សេងៗទាក់ទងនឹងការរំលាយអាហារ។ លើសពីនេះទៅទៀត សណ្ដែកខ្មៅ ក៏អាចជួយក្នុងកាសម្អាតកាកសំណល់ពីក្នុងប្រព័ន្ធរំលាយអាហារ ហើយទប់ស្កាត់មិនឲ្យអ្នកទទួលទានលើសកម្រិតផងដែរ៕
សូមទស្សនាវីដេអូ ៖