[វីដេអូ] Ep.140 ប្រធានបទ ៖ វិធីសាស្ត្រសម្រួលការដកដង្ហើមឲប្រសើរជាងមុន

ដើម្បីឲ្យការដកដង្ហើមបានស្រួលយើងសូមចែករំលែកនៅវិធីសាស្រ្តទាំងនេះមានដូចជា

 
[វីដេអូ] Ep.140 ប្រធានបទ ៖ វិធីសាស្ត្រសម្រួលការដកដង្ហើមឲប្រសើរជាងមុន

. កែតម្រូវទីតាំងគេងរបស់អ្នក

ទីតាំងគេង អាចប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នកផងដែរ។អ្នកអាចសាកល្បងគេងផ្អៀងក្បាលរបស់អ្នកដោយដាក់ខ្នើយនៅចន្លោះជើង ។ វិធីនេះអាចជួយរក្សាឆ្អឹងខ្នងរបស់អ្នកឱ្យស្របគ្នា ដែលជួយឱ្យផ្លូវដង្ហើមរបស់អ្នកដំណើរការបានស្រួល ហើយអាចការពារការស្រមុក។

. ផ្លាស់ប្តូររបៀបរស់នៅ

របៀបរស់នៅគឺពិតជាមានសារ:សំខាន់ណាស់ ដូច្នេះអ្នកគួរផ្លាស់ប្តូររបៀបរស់នៅឲ្យមានផាសុកភាព និងមានអនាម័យ។សូមជ្រើសរើសរបបអាហារល្អសំរាប់សុខភាព ជៀសវាងញុំាអាហារផ្អែម ជាតិខ្លាញ់ អាហារកំប៉ុង អាហារប្រៃ ជៀសវាងការជក់បារី ស្រូបផ្សែងបារី និងសារធាតុគីមីពុល។

. ធ្វើសមាធិ

ការអនុវត្តវិធីសាស្រ្តធ្វើសមាធិជាប្រចាំល្អសំរាប់សុខភាពផ្លូវចិត្ត និងផ្លូវកាយ ដែលមានលក្ខណៈជួយបន្ថូរអារម្មណ៍តានតឹង និងការបាក់ទឹកចិត្ត ដោយសារនៅពេលសមាធិគឺយើងត្រូវចំណាយពេលផ្តោតលើការដកដង្ហើមនិងធ្វើឲ្យអារម្មណ៍ស្ងប់ ។

  ៤. ការទទួលទានខ្ញី

ការទទួលទានខ្ញី ឬបន្ថែមទឹកក្ដៅឱណ្ណៗក៏ជាភេសជ្ជៈ ដែលអាចជួយសម្រួលការដកដង្ហើមខ្លីៗដែលកើតឡើងដោយសារការឆ្លងមេរោគផ្លូវដង្ហើម។

. ផឹកកាហ្វេខ្មៅ

ការផឹកកាហ្វេខ្មៅអាចជួយសម្រួលដល់ការដកដង្ហើមបាន ព្រោះជាតិកាហ្វេអ៊ីនអាចជួយកាត់បន្ថយភាពតឹងណែននៅក្នុងសាច់ដុំក្នុងផ្លូវដង្ហើម។ សូមទទួលទានកាហ្វេខ្មៅក្នុងបរិមាណសមរម្យ ពីព្រោះកាលណាអ្នកទទួលទានច្រើនពេកអាចប៉ះពាល់ទៅដល់បេះដូង ។

 

សូមទស្សនាវីដេអូ ៖