កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់

ដើម្បីសម្រកទម្ងន់មានវិធីជាច្រើនណាស់សម្រាប់អ្នកធាត់ៗ ដើម្បីធ្វើការសម្រករាងឲ្យបានស្អាត ស្លៀកអីទៅក៏សម។ យ៉ាងណាក៏ដោយកុំជ្រើសយកវិធី ៣ ខាងក្រោមនេះដើម្បីសម្រករាងឲ្យសោះ បើទោះបី បានផលលឿនក៏ដោយតែវាប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។

 
កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់
កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់
កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់

១- អត់​អាហារ​ពេល​ព្រឹក

អ្នកខ្លះចង់​សម្រក​គីឡូ​ដោយ​អត់ញ៉ាំ​​អាហារ​ពេល​ព្រឹក ​មិន​បាន​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព។ មានដឹងអត់ពេលភ្ញាក់ពីគេង ខ្លួន​យើង​ត្រូវការ​ជាតិស្ករ​ដើម្បី​ផ្តល់​ទៅ​ដល់​ខួរក្បាល និង​សាច់ដុំ នៅពេល​អត់អាហារ ធ្វើ​ឲ្យយើង​កាន់​តែ​ឃ្លាន។ អ្នក​ដែល​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ចុះ​ខ្សោយ​ការ​ចងចាំ អាចមាន​បញ្ហា​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

 

២- បង្អត់​អាហារ

មនុស្ស​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​អត់​ញ៉ាំ​អី​ដឹង​តែ​ស្រក​គីឡូ​លឿន ដូច្នេះ​ម្នាក់ៗ​​ ខំប្រឹង​អត់អាហារ​ សំខាន់​ទាំង​៣​ ពេល ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​បន្លែ ឬ​ផ្លែឈើតិចតួច​ប៉ុណ្ណោះ។ វិធី​មួយ​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​សុខភាព បើ​មិន​ញ៉ាំ​អាហារ​ថាមពល​សោះ រាងកាយ​នឹង​ចុះ​ខ្សោយ​​ បន្តិច​ម្តងៗ ប្រៀប​បាន​នឹង​ចង្កៀងដែល​ជិត​អស់​ប្រេង​អ៊ីចឹង។

 

៣- ប្រើថ្នាំសម្រកទម្ងន់

ដើម្បី​ឲ្យ​ទម្ងន់​ស្រក​លឿន គ្នា​យើង​មួយ​ចំនួន ពិសេស​ស្រីៗ​ជ្រើស​យក​វិធី​សម្រក​ទម្ងន់​ដោយ​ការ​ប្រើ​ថ្នាំ។ ថ្នាំ​សម្រករាង​មាន​លក់​ព្រោង​ព្រាត​តាម​អនឡាញ ដែល​មួយ​ចំនួន​គ្មាន​ការ​ទទួល​ស្គាល់​ដោយ​ ក្រសួង​ សុខាភិបាល​នោះ​ទេ ពេល​យើង​ទិញ​យក​មក​ញ៉ាំ​ឃើញ​លទ្ធផល​លឿនមែន តែ​វា​ប៉ះពាល់​ដល់​ ​សុខភាព​ នៅ​ពេល​ក្រោយ ពេល​ខ្លះ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ក៏​មាន។

បើ​ចង់​សម្រក​ទម្ងន់​បាន​រាង​ស្អាត មិន​ប៉ះពាល់​ដល់​សុខភាព យើងគួរ​គិតគូរ​ពី​របប​អាហារ​ តើ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​យើង​ធាត់ កំណត់​របប​អាហារ តើញ៉ាំ​ប៉ុន្មាន​ល្អ និង​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​អោយ បានទៀងទាត់៕

 

ប្រភព៖ hellokrupet ដោយ៖ ជា​ បញ្ញា