កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក!

ខេត្តព្រះសីហនុ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS MARINER សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព។

 
កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក!

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៦០៩នាក់ ដែលមាន ២៧សញ្ជាតិ និងនាវិកចំនួន ៤៦៤នាក់ ដែលមាន ៣៦សញ្ជាតិ បានចុះពីនាវាទេសចរណ៍ SEVEN SEAS MARINER សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង២១៦.៩៣ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជម្រៅ៧ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។

May be an image of text that says 'SEVEN EN SEAS MARINER SEV iS'

May be an image of the Panama Canal

May be an image of temple

No photo description available.

ប្រភព៖ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia