ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact ចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងរួមគ្នាមួយ ឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”

ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact ដែលជាតំណាងរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងរួមគ្នាមួយ ឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”។

 
ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact ចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងរួមគ្នាមួយ ឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact ដែលមានលោក រ៉ាជីវ ប្រាដាត (Rajiv Pradhan) នាយកប្រចាំប្រទេសរបស់អង្គការ Swisscontact ក្នុងការអនុវត្តគម្រោងថ្មីមួយឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”។ គោលបំណងសំខាន់របស់គម្រោងនេះ គឺ

(១) រួមចំណែកក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើឲ្យប្រសើរឡើងបរិយាកាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុនរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្ម

(២) ពង្រឹងបរិយាកាសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច មីក្រូ និងមធ្យម (MSMEs) ដោយបង្កើតថ្នាលអេឡិចត្រូនិកសម្រាប់ការដឹកជញ្ជូនកញ្ចប់តូច ដើម្បីជួយ MSMEs កម្ពុជាអាចទាញយកប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានជាអតិបរិមា។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ Swisscontact ដែលបានរៀបចំគម្រោងមួយនេះឡើង ដើម្បី ផ្តល់ជាប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងការប្រើប្រាស់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា និងឆ្លងកាត់ព្រំដែនតាមរយៈការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងពាណិជ្ជកម្ម