សូមប្រុងប្រយ័ត្ន! ខេត្តមុកដាហាន ប្រទេសថៃ បានរកឃេីញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ២ករណីលេីមនុស្ស

ថ្មីៗនេះកាលពីថ្ងៃសៅរ៍ ៧ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ខេត្តមុកដាហាន ប្រទេសថៃ បានរកឃេីញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលេីមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ៥៣ឆ្នាំភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ ។

 
សូមប្រុងប្រយ័ត្ន! ខេត្តមុកដាហាន ប្រទេសថៃ បានរកឃេីញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ២ករណីលេីមនុស្ស

លោកវេជ្ជបណ្ឌិត Weerawat Manosuthi អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) ថៃថា​ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់ ។ ជំងឺនេះមានឱសថព្យាបាលជាបាន ក្រោយធ្វេីវិនិច្ឆ័យជំងឺច្បាស់លាស់ ។ 
ជំងឺAnthrax(ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដេីម ។ ជំងឺបង្កឡេីងដោយមេរោគបាក់តឹរីនេះមានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។

សូមជម្រាបថា​ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិចគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត ។ 
ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥


ប្រភព៖ nation