[វីដេអូ] #Ep.102 ប្រធានបទ៖ ប្រេងសំខាន់ៗសម្រាប់សក់

ដើម្បីឲ្យសក់ស្អាតមានប្រេងជាច្រើនដែលអាចជួយឲ្យសក់របស់អ្នកស្រស់ស្អាត ការជួយសក់ឱ្យដុះលូតលាស់ បន្ថែមភាពរឹងមាំ ភ្លឺទន់រលោងនិងមានសំណើម ហើយប្រេងទាំងនោះត្រូវបានចម្រាញ់ចេញពីរុក្ខជាតិតាមវិធីផ្សេងៗគ្នា។ ប្រេងសក់ផ្តល់នូវក្លិនក្រអូប និងផ្ទុកនូវសារធាតុដែលជួយឲ្យសក់រឹងមាំដែលអាចមានប្រយោជន៍សម្រាប់សុខភាពសក់ផងដែរ។ ដូចនេះយើងសូមចែករំលែកនូវប្រភេទប្រេងទាំងនោះមានដូចជា

 
[វីដេអូ] #Ep.102 ប្រធានបទ៖ ប្រេងសំខាន់ៗសម្រាប់សក់

១ ប្រេងផ្កា Lavender
យោងតាមការសិក្សាមួយបានបង្ហាញថាប្រេងផ្កា Lavender មានសារ:ប្រយោជន៍ជួយពន្លឿនការលូតលាស់សក់ និងកាត់បន្ថយភាពតានតឹង នេះបើតាមការពិសោធន៍ទៅលើសត្វកណ្តុរ។ បន្ថយពីនេះប្រេងផ្កាឡាវេនឌ័រជួយប្រឆាំងនឹងមេរោគ ដែលធ្វើឲ្យសុខភាពស្បែកក្បាលប្រសើរឡើង។


២ ប្រេងជីអង្គាម
ប្រេងជីអង្គាមអាចជួយឱ្យមានអារម្មណ៍ត្រជាក់នៅលើស្បែកក្បាលនៅពេលដែលលាបទៅលើសក់។យោងតាមការសិក្សាមួយបានរកឃើញថា ប្រេងជីអង្គាមនៅពេលប្រើលើសត្វកណ្តុរជួយបង្កើនចំនួនឫសគល់ ជម្រៅឫស និងការលូតលាស់សក់របស់សត្វកណ្តុល។


៣ ប្រេងផ្លែដើមស្រស់
ប្រេងដែលបានមកពីផ្លែដើមស្រស់មានសារ:ប្រយោជន៍ណាស់ដែលអ្នកមិននឹកស្មានថា ប្រេងរបស់ផ្លែដើមស្រស់ជួយលើកកម្ពស់ការលូតលាស់របស់សក់ និងកាត់បន្ថយការជ្រុះសក់ដោយធ្វើឱ្យមានតុល្យភាពនៃក្រពេញផលិតប្រេងនៅក្នុងស្បែកក្បាល។

៤ ប្រេងស្លឹកគ្រៃ
ប្រេងស្លឹកគ្រៃ គឺជាថ្នាំព្យាបាលអង្គែដ៏មានប្រសិទ្ធភាព ដោយការសិក្សាមួយកាលពីឆ្នាំ 2015 បានរកឃើញថា ប្រេងស្លឹកគ្រៃជួយកាត់បន្ថយអង្គែ ជួយឲ្យស្បែកក្បាលមានសុខភាពល្អ និងគ្មានខ្លាញ់បានយ៉ាងច្រើនបន្ទាប់ពីប្រើប្រាស់រយ:ពេលមួយសប្តាហ៍។

៥ ប្រេងដើមតែ
ប្រេងដើមតែមានមុខងារសម្អាតដ៏មានឥទ្ធិពល ប្រឆាំងបាក់តេរី និងប្រឆាំងនឹងមេរោគ។ នៅពេលប្រើទៅលើស្បែក អាចជួយដល់ឫសសក់ និងបង្កើនការលូតលាស់របស់សក់។

សូមទស្សនាវីដេអូខាងក្រោម៖