[វីដេអូ] # Ep.76 អត្ថប្រយោជន៍សុខភាព ៨ យ៉ាងនៃផ្លែត្របែក

ផ្លែត្របែក គឺជាដើមរុក្ខជាតិត្រូពិចដែលមានដើមកំណើតនៅអាមេរិកកណ្តាល។ផ្លែត្របែកមានរាងពងក្រពើ មានសម្បុរបៃតង ឬលឿង។លើសពីនេះ ស្លឹកត្របែកក៏ត្រូវបានយកមកប្រើប្រាស់ជាតែរុក្ខជាតិ និងជាអាហារបំប៉ន។

 
[វីដេអូ] # Ep.76 អត្ថប្រយោជន៍សុខភាព ៨ យ៉ាងនៃផ្លែត្របែក

ផ្លែត្របែកពិតជាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C ប៉ូតាស្យូម និងជាតិសរសៃ។ ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍របស់ផ្លែត្របែកមានដូចជា

១ ជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម

ផ្លែត្របែកអាចបង្កើនការគ្រប់គ្រងជាតិស្ករក្នុងឈាម រយៈពេលវែង និងធន់នឹងអាំងស៊ុយលីនដែល ល្អសំរាប់អ្នកជំងឺទឹកនោមផ្អែម។

២ បង្កើនសុខភាពបេះដូង

ផ្លែត្របែកអាចជួយបង្កើនសុខភាពបេះដូងតាមវិធីមួយចំនួន។

ចំណែកកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីននៅក្នុងស្លឹកត្របែកអាចជួយការពារបេះដូងរបស់អ្នកពីការខូចខាតដោយរ៉ាឌីកាល់សេរី ជួយឲ្យថយចុះសម្ពាធឈាម ការថយចុះនៃកូលេស្តេរ៉ុល LDL "អាក្រក់" និងការកើនឡើងនៃកូលេស្តេរ៉ុល HDL "ល្អ" ។ កម្រិតខ្ពស់នៃប៉ូតាស្យូម និងជាតិសរសៃរលាយក្នុងផ្លែត្របែកក៏រួមចំណែកធ្វើឱ្យសុខភាពបេះដូងល្អប្រសើរឡើងផងដែរ។

៣ ជួយបន្ថយរោគសញ្ញាឈឺចាប់នៃការមករដូវ

ស្រ្តីជាច្រើនជួបប្រទះបញ្ហាឈឺចាប់នៃការមករដូវដូចជា ឈឺពោះ និងការរមួលក្រពើជាដើម។ ទោះជាយ៉ាងណាក៏មានភស្តុតាងមួយចំនួនដែលថា ផ្លែត្របែក និងស្លឹកត្របែកក៏អាចកាត់បន្ថយការឈឺចាប់ពេលមករដូវបានផងដែរ។

៤ ជួយដល់ប្រព័ន្ធរំលាយអាហាររ

ផ្លែត្របែកគឺជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ។ដូច្នេះ ការទទួលទានផ្លែត្របែកច្រើន អាចជួយសម្រួលចលនាពោះវៀន កាត់បន្ថយការរាគ និងការពារការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។ផ្លែត្របែកមួយផ្លែអាចផ្តល់ 12% នៃការទទួលទានជាតិសរសៃជាប្រចាំថ្ងៃ។

៥ ជួយសម្រកទម្ងន់

ផ្លែត្របែកគឺជាអាហារសម្រក់ទម្ងន់។ផ្លែត្របែកសម្បូរទៅដោយជាតិសរសៃ និងកាឡូរីទាប ដែលមានន័យថាវាអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងជួយសម្រកទម្ងន់។

៦ មានឥទ្ធិពលប្រឆាំងជំងឺមហារីក

កម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែត្របែកអាចជួយការពារការវិវត្ត និងការលូតលាស់នៃកោសិកាមហារីក។

៧ ជួយបង្កើនភាពស៊ាំ

ផ្លែត្របែកគឺជាប្រភពអាហារសម្បូរបំផុតមួយនៃវីតាមីន C។ ការរក្សាកម្រិតវីតាមីន C ឱ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់សម្រាប់ការការពារប្រឆាំងនឹងជំងឺនិងការឆ្លង។ វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធការពារជួយឲ្យមានសុខភាពល្អដោយជួយកាត់បន្ថយជំងឺផ្តាសាយ។

៨ ល្អសម្រាប់ស្បែក

សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីននៅក្នុងផ្លែត្របែកអាចជួយពន្យារភាពចាស់ ជួយទប់ស្កាត់ភាពជ្រីវជ្រួញ និងជួយឲ្យស្បែកមានសុខភាពល្អ។ បន្ថែមពីនេះស្លឹកត្របែកក៏អាចជួយព្យាបាលមុនបានផងដែរ៕

Join Telegram https://t.me/cngtvcambodia