[វីដេអូ] # Ep.45 ទំលាប់អាក្រក់ដែលធ្វើឲ្យប៉ះពាល់ទៅដល់បេះដូង

ការយកចិត្តទុកដាក់ថែទាំសុខភាពបេះដូងឲ្យបានល្អគឺជារឿងល្អ ប៉ុន្តែក៏មានទំលាប់មួយចំនួនដែលអ្នកមិនដឹងថាតើមានទំលាប់អាក្រក់ណាខ្លះដែលអាចធ្វើឲ្យប៉ះពាល់សុខភាពបេះដូងរបស់អ្នក។ ជាពិសេសចំណីអាហារនៅពេលដែលអ្នកញុំាមិនបានគិតអំពីផលប៉ះពាល់មកលើរាងកាយទេ ដែលជាហេតុបណ្តាលឲ្យមានការលើសសម្ពាធឈាម ឡើងកូឡេស្តេរ៉ុល និងមានជាតិស្ករក្នុងឈាមជាដើម។

 
[វីដេអូ] # Ep.45 ទំលាប់អាក្រក់ដែលធ្វើឲ្យប៉ះពាល់ទៅដល់បេះដូង

ដូច្នេះយើងសូមបង្ហាញអំពីទំលាប់អាក្រក់ដែលធ្វើឲ្យប៉ះពាល់ទៅដល់បេះដូងមានដូចជា

១​ ​អង្គុយច្រើនពេក

នៅពេលដែលអ្នកចំណាយពេលអង្គុយធ្វើការអស់រយ:ពេលជាច្រើនម៉ោង ហើយគ្មានការប្រែប្រួលចលនាអ្វីសោះ ជាហេតុធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺបេះដូង។ យោងតាមការសិក្សានៅឆ្នាំ ២០១៥ ដែលបានចេញផ្សាយនៅក្នុង Annals of Internal Medicine អ្នកស្រាវជ្រាវបានរកឃើញថាការអង្គុយរយៈពេលយូរអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ១៤%។អាចបង្កើនហានិភ័យនៃការស្លាប់មុនអាយុ ៤០%។

២ ញ៉ាំសាច់ក្រហម

អ្នកគួរកាត់បន្ថយញុំាសាច់ក្រហម  ពីព្រោះនៅពេលដែលអ្នកញ៉ាំសាច់ក្រហមកាន់តែច្រើននោះកំរិតកូលេស្តេរ៉ុលអាក្រក់ ក៏កាន់តែច្រើនផងដែរ។

៣ ស្ត្រេស

ស្ត្រេសច្រើនជះឥទ្ធិពលដល់បេះដូង កាលណាអ្នកមានអារម្មណ៍តាងតឹងរយ:ពេលយូរនោះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់បេះដូង។កម្រិតខ្ពស់នៃអរម៉ូន cortisol ពីស្ត្រេសយូរអាចបង្កើនហានិភ័យនៃជំងឺបេះដូងដោយបង្កើនសម្ពាធឈាមកូលេស្តេរ៉ុលនិងជាតិស្ករក្នុងឈាម។ដូចនេះអ្នកគួរកាត់បន្ថយស្រ្តេសដោយ ការស្តាប់ចំរៀង ហាត់ប្រាណ អានសៀវភៅ ឬជជែកជាមួយមិត្តភក្តិជាដើម។

៤ ញ៉ាំអាហារខ្លាញ់ច្រើនពេក

ការញុំាអាហារខ្លាញ់ឆ្អែតច្រើនមានដូចជាប៊ឺ ឈីសក្រែមនិងផលិតផលទឹកដោះគោដទៃទៀត ក៏ធ្វើឲ្យប៉ះពាល់ទៅដល់បេះដូងផងដែរ។ ដូចនេះអ្នកគួរកាត់បន្ថយការញុំាខ្លាញ់ច្រើនដើម្បីទទួលបានសុខភាពល្អ។

៥ អ្នកមិនដែលទៅជួបគ្រូពេទ្យ

នៅពេលដែលអ្នកខកខានមិនបានទៅពិនិត្យសុខភាពប្រចាំឆ្នាំ នោះអ្នកមិនដឹងទេថាតើសុខភាពរបស់អ្នកមានការប្រែប្រូលយ៉ាងណាពីមួយឆ្នាំទៅមួយឆ្នាំ ហើយគួរជៀសវាងការបរិភោគអាហារប្រភេទណាខ្លះជាដើម។

នៅពេលអ្នកទៅជួបគ្រូពេទ្យជាប្រចាំឆ្នាំ គ្រូពេទ្យនឹងពិនិត្យមើលសម្ពាធឈាមកូលេស្តេរ៉ុលទម្ងន់ ជាតិស្ករក្នុងឈាមនិងពិនិត្យរកកត្តាហានិភ័យដែលបង្កឲ្យមានផលប៉ះពាល់ទៅដល់បេះដូង៕

ប្រភព: webmd