[វីដេអូ] # Ep.33 អាហារ 6 មុខដែលមិនបង្កឱ្យឡើងទម្ងន់

ការតមអាហារគឺជារឿងមួយពិបាកខ្លាំងណាស់សំរាប់អ្នកដែលចូលចិត្តញុំា ហើយមិនចង់ឲ្យឡើងគីឡូលឿនផងដែរ។

 
[វីដេអូ] # Ep.33 អាហារ 6 មុខដែលមិនបង្កឱ្យឡើងទម្ងន់

ប៉ុន្តែការសម្រកទម្ងន់ក៏មិនមែនជារឿងងាយស្រួលទេ ដូចនេះអ្នកគួរជ្រើសរើសអាហារដែលត្រឹមត្រូវដែលធ្វើអោយបរិមាណកាឡូរីទាបទើបមិនធ្វើឲ្យអ្នកឆាប់ឡើងគីឡូ ហើយអាហារទាំងនេះមានដូចជា

  1. ផ្លែប៉ោម

ផ្លែឈើគឺជាផ្នែកសំខាន់មួយនៃរបបអាហារដែលធ្វើឲ្យមានសុខភាពល្អ។

ការសិក្សាជាច្រើនបង្ហាញថាការញ៉ាំផ្លែប៉ោមធ្វើឲ្យកាឡូរីទាបហើយអាចរួមចំណែកដល់ការសម្រកទម្ងន់បានទៀតផង។

ផ្លែប៉ោមមានជាតិទឹក ៨៥% និងជាតិសរសៃបង្កើនការឆ្អែតដោយមិនបន្ថែមកាឡូរី។

  1. ផ្លែក្រូចឆ្មារ

ផ្លែក្រូចឆ្មារក៏ដូចជាផ្លែក្រូចដ៏ទៃទៀតដែលជួយក្នុងការសម្រកទម្ងន់បានផងដែរ។

ផ្លែក្រូចឆ្មារមានជាតិទឹកច្រើនដែលមានប្រមាណជា ៨៧%នៃជាតិទឹក ដែលមានន័យថាផ្លែក្រូចឆ្មារអាចបំពេញឱ្យអ្នកនូវកាឡូរីតិចតួចបំផុត។

  1. ត្រី

ត្រីមានជាតិប្រូតេអ៊ីនខ្ពស់និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចបង្កើនការឆ្អែតបាន ចំពោះអ្នកដែលលើសទំងន់ ហើយត្រីក៏ល្អជាងការញុំាសាច់មាន់ សាច់គោផងដែរចំពោះអ្នកដែលមិនចង់ឲ្យឡើងទំងន់លឿន។

  1. អាហារគ្មានជាតិខ្លាញ់

ការបរិភោគសាច់ដែលគ្មានជាតិខ្លាញ់ខ្ពស់អាចជួយឱ្យមានកាឡូរីទាបនៅពេលដែលអ្នកញ៉ាំ ។

ហើយការសិក្សាមួយបានបង្ហាញថាអ្នកដែលញុំាអាហារល្ងាច ១២%គឺកើនទំងន់ជាងការញុំាអាហារថ្ងៃត្រង់១២%ផងដែរ។

  1. Cheese

Cheese មានកាឡូរីទាបប៉ុន្តែមានប្រូតេអ៊ីនខ្ពស់ណាស់។

Cheese សំបូរទៅដោយសារធាតុចិញ្ចឹមដែលធ្វើឲ្យមានសុខភាពល្អ រួមមានទាំងវីតាមីន B កាល់ស្យូម ផូស្វ័រនិងសេលេញ៉ូម ហេតុនេះហើយទើប Cheese ក្លាយទៅជាអាហារសំរាប់ការសម្រកទម្ងន់។

  1. បន្លែ

បន្លែដែលមានជាតិទឹកនិងជាតិសរសៃខ្ពស់អាចជំរុញឲ្យការញុំាឆាប់ឆ្អែតបានយូរ។

បន្ថែមពីនេះ បន្លែដែលមានកាឡូរីទាប ផ្ទុកទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ ហើយវាក៏ជាផ្នែកសំខាន់ដែលមាននៅក្នុងរបបអាហារថែមទៀតផង៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រភព: healthline​ ដោយ: ជា បញ្ញា