វិធីសាស្ត្រកំណត់សារទុកជាមុន (Reminder / Schedule Message) ក្នុងកម្មវិធី Telegram
នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នវិស័យបច្ចេកវិទ្យានៃការបញ្ជូនសារអេឡិចត្រូនិចតាមរយៈកម្មវិធី Telegram កំពុងពេញនិយមប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជាស្ទើគ្រប់ស្ថាប័នរដ្ឋ និងឯកជនដើម្បីបញ្ជូនព័ត៌មាន និងឯកសារផ្សេងៗទៅវិញ ។
ក្រៅពីការសន្ទាគ្នា ផ្ញើសារជាសម្លេង រូបភាពឬឯកសារ និងវីដេអូ កម្មវិធីនេះក៏មានលក្ខណៈពិសេសមួយទៀតគឺ ការកំណត់សារទុកមុន ឬការក្រើនរំលឹក (Reminder)ផងដែរ ។
ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកវិធីសាស្រ្តនៃការកំណត់សារទុកជាមុន( Reminder / Schedule Message ) ក្នុងកម្មវិធី Telegram តាមរយៈគណីក្នុងទូរស័ព្ទដៃ និងគណនីក្នុងម៉ាស៊ីនកំព្យូទ័ររបស់លោកអ្នក ៖
- តាមទូរស័ព្ទដៃ៖ ក្រោយពេលលោកអ្នករៀបចំខ្លឹមសារ ឬអត្ថបទរួចរាល់នៅក្នុងប្រអប់វាយអក្សរ បន្ទាប់មកលោកអ្នកចុចប៊ូតុងបញ្ជូនឱ្យជាប់ (Hold the send button )
បន្ទាប់មកជ្រើសរើសពាក្យ Schedule Message និងសូមកំណត់ថ្ងៃខែឆ្នាំ និងពេលវេលាដែលលោកអ្នកចង់បញ្ជូនសារ ឬអត្ថបទនោះ ។
តាមម៉ាស៊ីនកំព្យូទ័រ ៖ ក្រោយពេលលោកអ្នករៀបចំខ្លឹមសារ ឬអត្ថបទរួចរាល់នៅក្នុងប្រអប់វាយអក្សរ បន្ទាប់មកលោកអ្នកចុច mouse ស្តាំ (Right click the send button ) បន្ទាប់មកជ្រើសរើសពាក្យ Schedule Message និងសូមកំណត់ថ្ងៃខែឆ្នាំ និងពេលវេលាដែលលោកអ្នកចង់បញ្ជូនសារ ឬអត្ថបទនោះ ។
***សូមទស្សនាវីដេអូគំរូខ្លីការកំណត់សារទុក ( schedule message : Mon 22 Feb : 08:15am )
ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា