ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាកើនដល់៣៣ករណីហើយគិតត្រឹមថ្ងៃទី១៧ មីនា ២០២០ នេះ
កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន៩ករណីថ្មីទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ សរុបកើនឡើងដល់៣៣ករណី។
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ មីនា ២០២០នេះបានឲ្យដឹងថា កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន៩ករណីថ្មីទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ សរុបកើនឡើងដល់៣៣ករណី។
ក្នុងចំណោម០៩ករណីថ្មីនេះ មាន០៦ករណីកើតលើបុរសជនជាតិខ្មែរឥស្លាមដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង០៣ករណីជាបុរសជនជាតិម៉ាឡេស៊ី។
ក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រោមជាតិ កំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាឥស្លាម នៅប្រទេសម៉ាឡេស៊ីកន្លងមកនេះបន្ថែមទៀត។ នេះបើយើងតាមសេចក្តីប្រកាសព័ត៌មាន៕
ដោយ៖ ចាប មិថុនា