កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់អាស៊ានលើកទី១៣ តាមរយៈប្រព័ន្ធវីដេរអូពីចម្ងាយ

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១ (The 41st ASEAN Transport Facilitation Working Group Meeting-TFWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់អាស៊ានលើកទី១៣ (The 13th ASEAN Transit Transport Coordination Board Meeting) តាមរយៈប្រព័ន្ធវីដេរអូពីចម្ងាយ។

 
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់អាស៊ានលើកទី១៣ តាមរយៈប្រព័ន្ធវីដេរអូពីចម្ងាយ

ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានប្តូរវេននៃក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ាន បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់អាស៊ាន លើកទី១៣។

កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងការចូលរួមពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាង ប្រទេសនៃរដ្ឋជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

អង្គប្រជុំពិភាក្សាដោយផ្តោតជាសំខាន់លើការអនុវត្តវិធានការទាក់ទងនឹងកិច្ចសម្របសម្រួលដឹកជញ្ជូនក្រោមផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP) ការអនុវត្តវិធានការទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាព ក្រោមផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP) ផែនការការងាររបស់ក្រុមការងារ TFWG ឆ្នាំ២០២០-២០២១ និង២០២២-២០២៣ ការសម្របសម្រួលជាមួយគណៈកម្មាធិការប្រឹក្សាយោបល់រួមសម្រួលពាណិជ្ជកម្មអាស៊ាន (ATF-JCC) កិច្ចសហការប្រតិបត្តិការដឹកជញ្ជូនជាមួយភាគីដៃគូពិភាក្សា និងអង្គការអន្តរជាតិ និងកិច្ចសហការប្រតិបត្តិការជាមួយវិស័យឯកជន។

ជាមួយគ្នានេះ អង្គប្រជុំក៏ពិភាក្សាផងដែរលើការអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលដឹកជញ្ជូនអាស៊ាន របាយការណ៍នៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១(TFWG) ស្ថានភាពអនុវត្តផែនការការងារទូទៅនៃក្រុមប្រឹក្សាសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងការដឹកជញ្ជូន របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងគយ របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងការធានារ៉ាប់រង របាយការណ៍វឌ្ឍនភាពនៃបញ្ហាអនាម័យ និងភូតគាមអនាម័យ និងរបាយការណ៍វឌ្ឍនភាពស្តីពីការផ្លាស់ប្តូរទំនិញដែលមានគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនឆ្លងកាត់៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន