មុនក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia 2021 ប៉ូគីមថេង សុតធីតា ធ្លាប់ឆ្លងកាត់ការប្រកួតរហូតទៅដល់....
ម្ចាស់ជ័យលាភី Miss Grand Cambodia 2021 ប៉ូគីមថេង សុតធីតា ពោលពេញដោយសមត្ថភាព តំណាងឲ្យកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិឆ្នាំនេះមានប្រវត្តិមិនធម្មតាលើវិស័យដើរម៉ូដកម្ពុជា ដែលប្រិយមិត្តខ្លះមិនធ្លាប់បានដឹង។
កម្មវីធីប្រកួតដ៏អស្ចារ្យ Miss Grand Cambodia 2021 ត្រូវបានបញ្ចប់ទៅយ៉ាងរលូនកាលពីថ្ងៃទី៩ តុលា កន្លងទៅថ្មីៗនេះដោយរកឃើញម្ចាស់ម្កុដ ២០២១ បានទៅលើបវកញ្ញាតំណាង ខេត្តបាត់ដំបង កញ្ញា ប៉ូគីមថេង សុតធីតា ។ ភាពជោគជ័យមួយនេះមិនមែនជាការងាយស្រួលនោះទេគឺសុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែង បូករួមជាមួយសមត្ថភាព ទេពកោសល្យ និងភាពវ័យឆ្លាត របស់បវកញ្ញារូបនេះ មុននឹងក្លាយជាម្ចាស់ម្កុដ MGC 2021។
ម្ចាស់ជ័យលាភី MGC 2021 ប៉ូគីមថេង សុតធីតា ធ្លាប់ចូលប្រកួតកម្មវីធីប្រកួតបវកញ្ញា៨លើកក្នុងនោះរួមមាន Khmer Super Model កញ្ញាជាប់ត្រឹម Top 10 ក្រោយមកកញ្ញាចូលរួមក្នុងកម្មវីធី MCG 2016 , MCG 2017 ( top 10 ) កម្មវីធី Miss Tourism World កញ្ញាបានជាប់ 3 rd runner up ផងដែរ បន្ទាប់មកកញ្ញាបានប្រឡូក Asin Model Festival 2018 , Miss Universe Cambodia ( 3rn runner up ) , Miss Asia Pacififc និងកម្មវីធី Miss Tourism Metropolitan ( Top 10 ) ។
យ៉ាងណាមិញការប្រកួតទាំងនេះសុទ្ធតែជាការធ្លាប់ឆ្លងកាត់ទាំងជោគជ័យ និងបរាជ័យរបស់ ប៉ូគីមថេង សុតធីតា ប៉ុន្តែយ៉ាងនេះក្ដីជាចុងក្រោយកញ្ញានៅតែអាចសម្រេចក្ដីស្រមៃបានយ៉ាងល្អ ដោយផ្អែកលើការតស៊ូ អត់ធ្មត់ ជឿរជាក់លើខ្លួនឯង មិនបោះបង់ក្តីស្រមៃ៕
សូមចុច join link Telegram https://t.me/cngtvcambodia