សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល បានចូលរួមក្នុងកម្មវិធីអនុវត្តការងារសង្គមក្រោមប្រធានបទ «ការលើកកម្ពស់ការសិក្សាដោយបង្កើតទម្លាប់អាន អនាម័យ និងបរិស្ថាន»

(ខេត្តក្រចេះ) ៖ នៅរសៀលថ្ងៃអង្គារ ៦កើតខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងលោកជំទាវ អមដោយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២២ ថ្នាក់ចតុមុខក្រុម១នៃសាលាភូមិន្ទរដ្ឋបាល ។

 
សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល បានចូលរួមក្នុងកម្មវិធីអនុវត្តការងារសង្គមក្រោមប្រធានបទ «ការលើកកម្ពស់ការសិក្សាដោយបង្កើតទម្លាប់អាន អនាម័យ និងបរិស្ថាន»

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងលោកជំទាវ អមដោយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២២ ថ្នាក់ចតុមុខក្រុម១នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «ការលើកកម្ពស់ការសិក្សាដោយបង្កើតទម្លាប់អាន អនាម័យ និងបរិស្ថាន» នៅសាលាបឋមសិក្សាកែឌឿកត្រពាំងឫស្សី ភូមិថ្មគ្រែលើ ឃុំថ្មគ្រែលើ ស្រុកចិត្របុរី ខេត្តក្រចេះ។

 


ក្នុងឱកាសនោះ កម្មសិក្សាការីបាននាំយកនូវសម្ភារៈសម្រាប់ជូនលោកគ្រូ អ្នកគ្រូ និងសម្ភារៈឧបត្ថម្ភជូនដល់កុមារតូចរួមមាន៖
១. ទូរដាក់សៀវភៅនៅក្នុងបណ្ណាល័យចំនួន៣ 
២. សៀវភៅអានពីថ្នាក់ទី១ ដល់ទី៦ និងសៀវភភៅរឿងនិទានផ្សេងៗចំនួន ជាង២០០ក្បាល
៣. តុ និងកៅអីសម្រាប់គ្រូបន្ទប់ថ្នាក់ចំនួន៣ឈុត និងសៀវភៅ ប៊ិច ខ្មៅដៃ សម្រាប់ទីចាត់ការ ២០ឈុត
៤. កាបូបសិក្សាដែលមានភ្ជាប់ជាមួយសៀវភៅសិក្សាចំនួន៥ក្បាល ប៊ិច ខ្មៅដៃ បន្ទាត់ ម៉ាស់ជាស្រេច ៤០កាបូប និងស្បែកជើងចំនួន៤០គូ
៥. ម៉ាសសម្រាប់ជូនប្រជាពលរដ្ឋចំនួន ៥៦០នាក់ 
៦. អាល់កុល ៥កាន ម៉ាសចំនួន៦កេះ
៧. កញ្ចប់សម្រាប់ចាស់ជរា និងជនពិការមាន ទឹកត្រី ស្ករ អំបិល ត្រីខ ទឹកស៊ីអ៊ីវ មី ចំនួន២០កញ្ចប់ 
៨. ទឹកសុទ្ធ និងទឹកក្រូច ដែលសម្ភារៈទាំងអស់បានការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនដូចជា ក្រុមហ៊ុនស៊ីស៊ីធម្មជាតិ ក្រុមហ៊ុន MYCUT Film ក្រុមហ៊ុន Cambrew ក្រុមហ៊ុនទឹកបរិសុទ្ធ Vital ក្រុមហ៊ុនទឹបរិសុទ្ធElen ធនាគារស្ថាបនា និងមូលនិធិក្រុមកម្មសិក្សាការីចតុមុខក្រុម១ផងដែរ។
ក្រៅពីការឧបត្ថម្ភរបស់កម្មសិក្សាការី ឯកឧត្តមនាយក យក់ ប៊ុនណា ក៏បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនដល់សិស្សានុសិស្ស ចំនួនទឹកប្រាក់ ២០០០០០រៀល និងបាននាំយកនូវឬស្សីផ្អែមចំនួន ៤៣០ដើមនៃចំនួនសរុប ១០០០ដើម ដែលជាការឧបត្ថម្ភគាំទ្រពី ឯកខត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានទៅចែកជូនប្រជាពលរដ្ឋ ៤០០ខ្នងក្នុងសហគមន៍ និងដាំឬស្សីចំនួន ៣០ដើមក្នុងបរិវេណសាលាបឋមសិក្សានោះផងដែរ៕