អបអរសាទរកម្ពុជា! ករណីព្យាបាលជាសះស្បើយ ១០០% ជាលើកទីពីរ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេនៅថ្ងៃនេះ
ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកនៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០
ក្រោយពីបានព្យាបាលជាសះស្បើយ ១០០% ជាលើកទីពីរ នូវករណីជំងឺកូវីដ-១៩ ទាំង ២៧៤នាក់ គិតត្រឹមម៉ោង៧ព្រឹកនៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា (មានជូនក្រាហ្វិកខាងក្រោម) គឺ៖
១. មិនមានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី
២. អ្នកព្យាបាលជាសះស្បើយ ១០០% ជាលើកទីពីរ បន្ទាប់ពីបានប្រកាសអ្នកជាសះស្បើយ ១០០% លើកទី១ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ និងអនុញ្ញាតឲ្យស្ត្រីនៅខេត្តបន្ទាយមានជ័យជាសះស្បើយនេះ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០
៣. មិនមានអ្នកជំងឺកូវីដ-១៩ នៅសេសសល់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋឡើយ
៤. មិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩
៥. មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៌ នៅឡើយទេ
ប្រភព: ក្រសួងសុខាភិបាល