អាជ្ញាធរខេត្តកោះកុងបានត្រៀមកន្លែងធ្វើចត្តាឡីស័ករួចជាស្រេច ដើម្បីទទួលពលករពេលត្រឡប់មកពីថៃ

MC៖ អាជ្ញាធរខេត្តកោះកុងបានត្រៀមកន្លែងធ្វើចត្តាឡី ស័ករួចជាស្រេច ដើម្បីទទួលពលករដែលវិលចូលមាតុភូមិរបស់ខ្លួនពីប្រទេសថៃ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មីដ៏កាចសាហាវនេះ។

 
អាជ្ញាធរខេត្តកោះកុងបានត្រៀមកន្លែងធ្វើចត្តាឡីស័ករួចជាស្រេច ដើម្បីទទួលពលករពេលត្រឡប់មកពីថៃ

 

លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា រដ្ឋបាលខេត្តកោះកុងបានត្រៀមកន្លែងធ្វើចត្តាឡីស័កចំនួន៥០០គ្រែហើយក្នុងនោះមានសម្រាប់អ្នកជំងឺវីរុសបំប្លែងថ្មីប្រភេទ Delta ចំនួន១៨០គ្រែ ដើម្បីទទួលបងប្អូនពលករ និងអ្នកដំណើរពីប្រទេសថៃ ក្រោយពេលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី១២ ខែសីហា។ លោកបញ្ជាក់ថា ការត្រៀមលក្ខណៈទំាងអស់នេះ គឺដើម្បីធានាការ ទប់ស្កាត់ជំងឺកូវីដ១៩ និងវីរុសបំប្លែងថ្មីចូលមកកាន់ កម្ពុជាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នជំងឺមួយនេះកំពុងបង្កក្តីបារម្ភយ៉ាងខ្លំាងផ្នែកសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

 «ក្នុងផែនការយុទ្ធ សាស្ត្រយើងប្រើយន្តការដែលមានស្រាប់ គឺគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ខេត្តនៅក្នុងនោះក៏មានអនុគណៈកម្មការ១០ទៀត ដែលមានអភិបាលរងខេត្តនីមួយៗជាអ្នកទទួលបន្ទុក។ យើងបានត្រៀមនៅតាមព្រំដែន យើងត្រៀមធ្វើយ៉ាងម៉េចហើយបងប្អូនអ្នកដំណើរឬក៏ពលករឆ្លងដែនមកឱ្យស្ថិតនៅក្នុងការ គ្រប់គ្រងរបស់គណៈកម្មការ អនុគណៈកម្មការទី ២ ដែលយើងគ្រប់គ្រងទៅលើពលករនិងអ្នកដំណើរពីខាងថៃ។ ដោយសារយើងគិតថា ខាងថៃភាគច្រើនគឺអ្នកបំប្លែងហើយ យើងត្រូវធ្វើចត្តាឡីស័កគាត់ទៀត បើវិជ្ជមានយើងមានកន្លែងព្យាបាលនៅកន្លែងវិជ្ជមាន សម្រាប់អ្នកបំប្លែងដាក់ដោយបំប្លែង អ្នកធ្វើចត្តាឡឺស័កដាក់នៅដាច់ ដោយឡែកកន្លែងធ្វើចត្តាឡីស័ក។ ហើយផែនការនេះយើងត្រៀមបម្រុងទុក ជា ពិសេសនៅពេលរាជរដ្ឋា ភិបាលបញ្ចប់នៅថ្ងៃទី១២នេះ គឺអាចបងប្អូនពលករយើងត្រឡប់មកច្រើន ដូចនេះយើងត្រៀម ៥០០កន្លែង ដោយ សារខេត្តកោះកុងធំមានបង ប្អូនពលករឬមួយអ្នកដំណើរមកមានចំនួនច្រើន »។

លោកប្រធានមន្ទីរសុខាភិ បាលខេត្តកោះកុង ក៏បានសំណូមពរដល់បងប្អូនពលករកុំចាញ់បោកមេខ្យល់ និងពាក្យឃោសនារបស់គេថាការធ្វើចត្តាឡីស័កគឺជាការដាក់ គុកដាក់ច្រវាក់។ តែផ្ទុយទៅ វិញការធ្វើចត្តាឡីស័កមានរយៈពេលតែ២១ថ្ងៃ នឹងមានកន្លែងសមរម្យ មានរបបអាហារត្រឹមត្រូវ ហើយអាចជួយមិនឱ្យមានការចម្លងចូល ក្នុងសហគមន៍និងជាពិសេសនោះគឺមិនឱ្យមានការចម្លងទៅក្រុមគ្រួសារដែលជាមនុស្សជាទីស្រលាញ់ផងដែរ៕

Join telegram: https://t.me/cngtvcambodia

ប្រភព: ក្រសួងព័ត៌មាន