ប្រធានបទ ៖ កម្មវិធីទាំង ៥នេះល្អសម្រាប់អាណាព្យាបាលដែលមិនចង់ឲ្យកូនមើលទូរស័ព្ទច្រើន

បើយោងតាមគេហទំព័រ Slash Gear ដែលបានចុះផ្សាយកាលពីពេលថ្មីៗបានឲ្យដឹងថា ការកើនឡើងនៃស្មាតហ្វូន បានបង្កើតភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់មិនថាក្មេង ឬចាស់នោះទេ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការមើលទូរស័ព្ទច្រើនក៏មានច្រើន ដែលជាហេតុធ្វើឲ្យមនុស្សចំណាយពេលជាច្រើនជាមួយនឹងការសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬថេប្លេតជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកចង់កាត់បន្ថយការប្រើប្រាស់នៅលើថេប្លេត ឬទូរស័ព្ទរបស់កូនៗ ពេលនេះអស់បារម្ភហើយ ព្រោះមានកម្មវិធីមួយចំនួនដែលបានបង្កើតឡើងនេះ ជួយសម្រួលបញ្ហាមួយចំនួនដើម្បីកាត់បន្ថយម៉ោង និងការសំឡឹងនៅលើអេក្រង់ជាប់នឹងអេក្រង់គ្រប់ពេល។

 
ប្រធានបទ ៖ កម្មវិធីទាំង ៥នេះល្អសម្រាប់អាណាព្យាបាលដែលមិនចង់ឲ្យកូនមើលទូរស័ព្ទច្រើន

កម្មវិធី Android ទាំងនេះអនុញ្ញាតឱ្យអ្នកកំណត់ម៉ោងក្នុងកម្មវិធីដែលនឹងចាក់សោទូរស័ព្ទ ឬថេប្លេតនៅពេលដល់ម៉ោងដែលអ្នកបានកំណត់។

​  កម្មវិធីទាំងនេះមានដូចជា៖

  1. SPACE: Break Phone Addition
  2. Parental Control Kidslox
  3. StayFree
  4. Digitox: Screen Time
  5. Screen Time - Parental Control

គួររម្លឹកផងដែរថា កម្មវិធីទាំងនេះក៏មានមុខងាររំលឹកយើងឲ្យញុំាទឹកឲ្យបានច្រើន នៅពេលដែលអ្នកញៀននឹងការសម្លឹកមើលអេក្រង់ផងដែរ ៕

 

ប្រភព ៖ Slash Gear