សាលាភាសាអង់គ្លេសលីដឺលែនរៀបចំការបង្ហាញផ្នែកបច្ចេកវិទ្យាដល់សិស្ស ដើម្បីផ្តល់ចំណេះដឹង បទពិសោធន៍ និងគំនិតឆ្នៃប្រឌិតថ្មីៗ
កាលពីពេលថ្មីៗកន្លងមកនេះ សាលាភាសាអង់គ្លេសលីដឺលែនបានរៀបចំព្រឹត្តិការណ៍មួយឈ្នោះថា LEAfied ដែលជាព្រឹត្តិការណ៍មួយផ្តោតសំខាន់ទៅលើការអភិវឌ្ឍសមត្ថភាព ចំណេះជំនាញរបស់សិស្សឲ្យត្រូវទៅនឹងបេសកកម្ម និងចក្ខុវិស័យរបស់សាលារៀន ដែលជាតម្រូវការប្រើប្រាស់ចាំបាច់គ្រប់វិស័យទាំងអស់ទាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
កម្មវិធីនេះនឹងអនុញ្ញាតឱ្យសិស្សនាំយកគំនិត និងភាពឆ្នៃប្រឌិតរបស់ខ្លួនទាក់ទងនឹងបច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំមកអនុវត្តជាក់ស្តែង។ ក្នុងនោះដែរ សាលាបានជ្រើសរើសយកសកម្មភាព៣ធំៗមានដូចជា
១. ការបង្ហាញអំពី String Phones
សិស្សានុសិស្សបានធ្វើការបង្ហាញពីរបៀបធ្វើ String Phones និងចែករំលែកអំពីដំណើរការនៃការបញ្ជូនសម្លេងតាមរយៈខ្សែពីម្ខាងទៅម្ខាងទៀត។ សកម្មភាពបានឆ្លុះបញ្ចាំងឲ្យឃើញពីការវិត្តន៏នៃបច្ចេកវិទ្យាកាលពីអតីកាលមកដល់ពេលបច្ចុប្បន្ន ឧទាហរណ៏ឧបករណ៏ប្រើប្រាស់មួយចំនួនសព្វថ្ងៃដូចជាកាសទូរសព្ទមានខ្សែជាដើម។
២. ការបង្ហាញអំពីបច្ចេកវិទ្យា Hologram
ជាសកម្មភាពមួយដែលជួយឲ្យសិស្សទទួលបានអារម្មណ៍ថ្មី បទពិសោធន៍ និយាយឲ្យសាមញ្ញ បច្ចេកវិទ្យាHologram គឺជាការព្យាករបីវិមាត្រដែលអាចមើលឃើញរូបរាងអ្វីមួយដោយមិនប្រើឧបករណ៍ពិសេសណាមួយដូចជាកាមេរ៉ា ឬវ៉ែនតាVR រូបភាពអាចត្រូវបានមើលពីមុំណាមួយ ដូច្នេះនៅពេលដែលអ្នកប្រើប្រាស់ដើរជុំវិញការបង្ហាញ វត្ថុនឹងលេចឡើងដើម្បីផ្លាស់ទី និងផ្លាស់ប្តូររូបរាងជាក់ស្តែង។
៣. ការផ្គុំតម្លើងគ្រឿងបន្លាស់រថយន្ត (Assembling Truck)
គឺជាសកម្មភាពមួយដែលអាចជួយអោយសិស្សអាចបង្ហាញអំពីភាពប៉ិនប្រសព្វ និងភាពឆ្នៃប្រឌិតទៅលើការរបៀបនៃការតម្លើងគ្រឿងយន្ត ហើយអាចបង្ហាញទៅសិស្សដ៏ទៃអោយបានយល់ដឹងអំពីដំណើរការនៃការផលិតរថ្ថយន្តតាំងពីជំហាននៃការផ្គុំគ្រឿងបន្លាស់រហូតដល់ផលិតផលសម្រេចអាចយកទៅលក់នៅលើទីផ្សារបាន។
សូមបញ្ជាក់ដែលថា សាលាភាសាអង់គ្លេសលីដឺលែន បានត្រៀមខ្លួនជាសេ្រចជាមួយការសិក្សាទាំងនៅក្នុងថ្នាក់ផ្ទាល់ និងតាមរយៈអនឡាញជាមួយនឹងវេទិការសិក្សារដ៏សម្បូរបែប ជាមួយការបណ្តុះបណ្តាលភាសាអង់គ្លេសប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសិស្សានុសិស្សមិនត្រឹមតែសិក្សាភាសាអង់គ្លេសតែមួយមុខទេ ប៉ុន្តែសិស្សានុសិស្សនឹងទទួលបានបទពិសោធន៍ផ្នែកបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងសិក្សាជំនាញសម្រាប់សតវត្សរ៍ទី២១ផងដែរ។
សូមជម្រាបថា សាលាបន្តទទួលធ្វើតេស្ត៏ និងចុះឈ្មោះចូលរៀនសម្រាប់វគ្គសិក្សាថ្មីជារៀងរាល់ថ្ងៃ ព្រមទាំងសូមស្វាគមន៍ដោយរីករាយសម្រាប់ការសាកសួរព័ត៌មានបន្ថែមហើយលោក លោកស្រី និងសិស្សានុសិស្សអាចទំនាក់ទំនងមកសាលាផ្ទាល់តាមរយៈTel: 092 311 168/ 070 310 168 ។