ក្រសួងសុខាភិបាលប្រកាសបិទផ្សារអុីអន១ បណ្តោះអាសន្ន បន្ទាប់ពីរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ-១៩ ថ្មី

នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអុីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញមានករណីឆ្លងវិជ្ជមានកូវីដ-១៩ ថ្មីដែលកើតទៅលើស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារទំនើបអុីអន១ ដើម្បីទៅញុំាអាហារ និងទិញឥវ៉ាន់។

 
ក្រសួងសុខាភិបាលប្រកាសបិទផ្សារអុីអន១ បណ្តោះអាសន្ន បន្ទាប់ពីរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ-១៩ ថ្មី
ក្រសួងសុខាភិបាលប្រកាសបិទផ្សារអុីអន១ បណ្តោះអាសន្ន បន្ទាប់ពីរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ-១៩ ថ្មី
ក្រសួងសុខាភិបាលប្រកាសបិទផ្សារអុីអន១ បណ្តោះអាសន្ន បន្ទាប់ពីរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ-១៩ ថ្មី

 គួរបញ្ជាក់ថា ស្រ្តីរូបនោះ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅថ្ងៃនេះបន្ទាប់ពីគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗក្រសួងក៏បានខិតខំប្រកាសស្វែងរកអ្នកពាក់ព័ន្ធ ជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

ស្រ្តីដែលមានផ្ទុកមេរោគកូវីដ-១៩ថ្មីនោះ មានអាសយដ្ឋារស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។

សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេសមានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕

 

ប្រភព: ក្រសួងសុខាភិបាល, freshnewsasia