[មានវីដេអូខាងក្រោម] តើលោក ប៉ែន ចំរុង បានសរសេរសារអ្វី?បង្ហោះនៅក្នុង facebook ផ្ទាល់ខ្លួនទៅកាន់កញ្ញា នី មុន្នីនាថ ក្រោយថ្ងៃការប្អូនស្រីកញ្ញា
ពុកម៉ែបងប្អូនប្រហែលជាបានស្គាល់រួចមកហើយពីតារាសម្ដែង នឹងជាពិធីករប្រុសដ៏ពូកែសំដីម្នាក់ដែលមានរូបសង្ហារខ្ពស់ស្រឡះ គឺលោក ប៉ែន សំរុង។
ក្រោយពីលោកបានទៅចូលរួមក្នុងកម្មវិធីមង្គលការប្អូនស្រីរបស់កញ្ញា នី មុន្នីនាថ កាលពីយប់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅរួចមកលោកបានសរសេរបង្ហោះសារនៅលើ facebook ផេកផ្លូវការលោកថា ឆ្លងកាត់កម្មវិធីមង្គលមួយនេះខ្ញុំរឹតតែស្គាល់ប្អូនស្រី នី មុន្នីនាថ ថាគាត់ពិតបងស្រីដែលមានការលះបង់ខ្ពស់
ប្រកបដោយព្រហ្មវិហារធម៍ ចំពោះបងប្អូន ហើយក៏រំភើបជំនួសនិងមានមោទនភាពចំពោះប៉ាម៉ាក់របស់កញ្ញា នី មុន្នីនាថ ដែលឃើញកូនៗចេះស្រលាញ់គ្នាបែបនេះ ។ ចុងក្រោយលោក ប៉ែន ចំរុង បានជូនពរគូស្វាមីភរិយាថ្មីថ្មោងរឹតតែសុខសុភមង្គលជោគជ័យគ្រប់ការងារភារកិច្ច ( ពាក្យថាបងប្អូន យ៉ាងណាក៏មិនចោលគ្នាដែរ) ៕