ក្រុមហ៊ុន Apple បើកឲ្យប្រើប្រាស់កម្មវិធី Final Cut Pro និង Logic pro x ដោយមិនគិតថ្លៃរយ:ពេល ៩០ថ្ងៃ

ក្រុមហ៊ុន Apple បានបង្កើតនៅ app ថ្មីចំនួនពីរដែលជាប្រភេទកម្មវីធីកាត់តវីដេអូមានឈ្មោះថា Final Cut Pro X និង កម្មវីធីមួយទៀតជាប្រភេទកម្មវីធីផលិតតន្ត្រីមានឈ្មោះថា Logic Pro X ហើយកម្មវិធីទាំងពីរនេះសុទ្ធតែអាចប្រើប្រាស់បានរយ:ពេល ៩០ថ្ងៃដោយមិនគិតថ្លៃ។

 
ក្រុមហ៊ុន Apple បើកឲ្យប្រើប្រាស់កម្មវិធី Final Cut Pro និង Logic pro x ដោយមិនគិតថ្លៃរយ:ពេល ៩០ថ្ងៃ
ក្រុមហ៊ុន Appleបើកឲ្យប្រើប្រាស់កម្មវិធី Final Cut Pro និង Logic pro x
ក្រុមហ៊ុន Apple បើកឲ្យប្រើប្រាស់កម្មវិធី Final Cut Pro និង Logic pro x ដោយមិនគិតថ្លៃរយ:ពេល ៩០ថ្ងៃ

 

ដោយសារតែការ​រាតត្បាត​នៃ​​វីរុសកូវីដ​១៩​ ​បានធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​ចេញពីផ្ទះទៅ​ធ្វើ​ការ ឬ​បំពេញ​ការ​សិក្សា​ ដូច​នេះ​ការ​ប្រើ​ប្រាស់​កម្មវិធី​ដែលមាន​តម្លៃ​រាប់​រយ​ដុល្លារ​នៅក្នុងពេលនេះគឺជាបញ្ហាចោទ។ហេតុនេះហើយបានជាក្រុមហ៊ុន​ Apple បាន​​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​​ថា៖ "ពួកយើង​សង្ឃឹម​ថា​អតិថិជន​​ដែល​នៅ​ផ្ទះហើយ​ចង់​រៀន​ស្វែងរក​អ្វី​ថ្មី​​នឹង​​សាក​ល្បង​ការ​​​ប្រើ​ប្រាស់​កម្មវិធីមិន​គិតថ្លៃ​នេះ”

គួរ​រម្លឹកថា​​កម្មវិធី Final Cut Pro X បាន​សាក​ល្បង​ដាក់ឲ្យប្រើប្រាស់ដោយ​ឥតគិតថ្លៃរយ:ពេល ៣០​ ថ្ងៃ​​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​កម្មវិធី  Logic Pro X គឺ​មិន​មាន​នោះ​ទេ។ សូមបញ្ជាក់ថាក្រុមហ៊ុន Apple មិនបានលើកឡើងពីពេលវេលាដែលការផ្តល់ជូនសម្រាប់ការសាកល្បងរយៈពេល ៩០ ថ្ងៃនឹងត្រូវបញ្ចប់នោះទេ។បន្ថែមពីនេះអតិថិជនដែលបានដោនលោតយកទៅ​ប្រើ​ប្រាស់​សាក​ល្បង​ ៣០ ថ្ងៃ​នៃ Final Cut Pro X នឹង​ទទួល​បានអត្ថប្រយោជន៍ពីរយៈពេល​​សាក​ល្បង​បន្ថែម​ទៀតផង​ដែរ។សំរាប់អ្នកដែលចង់ទិញកម្មវិធី​ Final Cut Pro X គឺមានតម្លៃ​​ ៣០០ដុល្លារ​​ ហើយកម្មវិធី Logic Pro X មានតម្លៃ​ ២០០ដុល្លារ៕

 

ប្រភព៖ theverge  ប្រែ​សម្រួល៖ ជា បញ្ញា