Huang Xiaoming ប្រាប់ពីបំណងប្រាថ្នាពិសេសរបស់ខ្លួនទាក់ទងនឹងភរិយាដ៏ស្រស់ស្អាត!
កាលពីថ្មីៗកន្លងទៅនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយក៏ដូចជា អ្នកគាំទ្រជាច្រើន បានចោទសួរអំពីទំនាក់ទំនងរវាង តារាស្រី Angelababy និង ស្វាមី លោក Huang Xiaoming នៅពេលដែលតារាប្រុស្រីមួយគូរនេះ ហាក់មិនមានទំនាក់ទំនងនឹងគ្នានៅលើបណ្តាញសង្គមទាល់តែសោះ។
ដោយឡែកនិយាយពី លោក Huang Xiaoming ស្រាប់តែបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលផ្សាយកម្មវិធី Chinese Restaurant តារាប្រុសរូបនេះ ក៏បានចែករំលែកភ្លាមៗ ពីបំណងប្រាថ្នាពិសេសទាក់ទងនឹងភរិយាដ៏ស្រស់ស្អាតរបស់ខ្លួន ដោយរូបលោកបានប្រាប់ថា៖ "ខ្ញុំក៏ចង់មានកូនស្រីដែរ ព្រោះឥឡូវនេះខ្ញុំមានកូនប្រុសម្នាក់ហើយ បើខ្ញុំមានកូនស្រីម្នាក់ទៀត គឺគ្រប់គ្រាន់ល្មម"។
លោកក៏បានបន្តទៀតថា" លោកមិនដឹងថា ខ្លួនអាចនឹងមានសំណាងនោះទេ"។ យ៉ាងណាមិញ ដោយសារតែបំណងប្រាថ្នារបស់តារាប្រុសរូបនេះ បានធ្វើឲ្យហេ្វនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសង្ឃឹមថាលោកនឹងមានសំណាងសម្រចគោលបំណងមួយនេះ៕
សូមចុច join Telegram https://t.me/cngtvcambodia