អាមេរិក និងអូស្រ្តាលីសម្លឹងរកកិច្ចសហប្រតិបត្តិថ្មីក្នុងការប្រឈមមុខនឹងចិន
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងប្រទេសអូស្រ្តាលីនឹងពង្រីកកិច្ចសហប្រតិបត្តិការយោធាដោយបង្ហាញនៅជំហររួមគ្នារវាងសម្ព័ន្ធមិត្ត បន្ទាប់ពីមានភាពតានតឹងជាមួយប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានប្រាប់ក្រុមរដ្ឋមន្រ្តីអូស្រ្តាលីក្នុងសន្និសិទកាសែតមួយថា សហរដ្ឋអាមេរិកដឹងច្បាស់ពីការគម្រាមកំហែងនានា ដែលប្រទេសប្រជាធិបតេយ្យឯទៀតលើពីភពលោកកំពុងប្រឈម ហើយអាមេរិកនឹងនៅជាមួយពួកគេជានិច្ច។
លើសពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី អ្នកស្រី លីដា រ៉េណូលដ៍ (Linda Reynolds) បានថ្លែងថា ភាគីទាំងពីរនឹងកសាងទំនាក់ទំនងឆ្លងកាត់តំបន់ការពារជាច្រើនទៀត ដោយរួមមានទាំងការប្រណាំងប្រជែងអេឡិចត្រូនិច និងយានអាវកាសជាដើម ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន៕
ប្រភព៖ CNA, ប្រែសម្រួល៖ កង ស្រីលីន