[COVID-19] កម្ពុជា! ករណីជាសះស្បើយ ០៨ករណីបន្ថែមទៀតហើយខណ:ករណីអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ០១ករណី
កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីបន្ថែមទៀតចំនួន ០១ករណីទៀតហើយ ខណ:ករណីជាសះស្បើយ ០៨ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ១៦២នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៣៤នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ០១ករណីទៀតហើយ ខណ:អ្នកជាសះស្បើយបន្ថែមទៀតចំនួន ០៨ករណីដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ១៦២នាក់ក្នុងនោះមានស្រ្តី ៤១នាក់ និងបុរស ១២១នាក់។
សូមជម្រាបថា ករណីរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ០១ករណីកើតទៅលើបុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៧0នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០១នាក់ និងបុរសជនជាតិអាមេរិកកាំង ១នាក់។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល