តោះមកដឹងតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាក្នុងខែកក្កដានេះ

ភ្នំពេញ: បើយោងតាមផេករបស់ក្រសួងពាណិជ្ជកម្មដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កាលពីម្សិលមិញបានឲ្យដឹងថា ក្រសួងបានធ្វើការស្រង់នូវតម្លៃប្រេងឥន្ធនៈឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ ស្តីពីការកំណត់រូបមន្តសម្រាប់ការកែសម្រួលថ្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជា។

 
តោះមកដឹងតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាក្នុងខែកក្កដានេះ
តោះមកដឹងតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាក្នុងខែកក្កដានេះ
តោះមកដឹងតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាក្នុងខែកក្កដានេះ

 

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីម្សិលមិញថា ផ្អែកតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយនៅកម្ពុជាចាប់ពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី៣០ ខែ កក្កដាឆ្នាំ ២០២០​នេះតម្លៃប្រេង គឺក្រុមហ៊ុននឹងត្រូវលក់ ៣.១៦០រៀលក្នុងមួយលីត្រ សំរាប់សាំងធម្មតា EA92 និង ២.៩៣៩រៀលក្នុងមួយលីត្រ សំរាប់ប្រេងម៉ាស៊ូត។

ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយចំនួន ៤សេនក្នុងមួយលីត្រ។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តដែលត្រូវលក់ចាប់ពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ នឹងចុះមក ៣.០០០រៀលក្នុងមួយលីត្រ សំរាប់សាំងធម្មតា EA92 និង ២.៧៥០រៀលក្នុងមួយលីត្រ សំរាប់ប្រេងម៉ាស៊ូត៕

 

ប្រភព: ក្រសួងពាណិជ្ជកម្ម