ក្រុមហ៊ុន Facebook, Amazonនិង Google ណែនាំឲ្យបុគ្គលិកនៅតំបន់នេះធ្វើការពីផ្ទះ
ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook, Amazon និង Google បានធ្វើការណែនាំឲ្យបុគ្គលិករបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់ San Francisco Bay ធ្វើការពីផ្ទះដើម្បីកាត់បន្ថយការឆ្លងវីរុស COVID-19។
ក្រុមហ៊ុន Facebook បាននិយាយថាខ្លួនសុំធ្វើណែនាំឲ្យបុគ្គលិកនៅក្នុងតំបន់ San Francisco Bay ទាំងអស់និងរួមទាំងបុគ្គលិកធ្វើការក្រៅម៉ោង គួរតែធ្វើការពីផ្ទះចាប់ពីថ្ងៃសុក្រតទៅ។ ការសម្រេចចិត្តនេះគឺផ្អែកតាមសេចក្ដីណែនាំចេញពី Santa Clara County កាលពីព្រហស្បតិ៍។ នេះបើតាមការលើកឡើងរបស់លោក Anthony Harrison អ្នកនាំពាក្យរបស់ Facebook។ចំពោះក្រុមហ៊ុន Amazon វិញបានផ្ញើសារកាលពីយប់ថ្ងៃពុធទៅកាន់បុគ្គលិកនៅតំបន់ខាងលើដោយផ្តល់យោបល់ថាបុគ្គលិករបស់ខ្លួនអាចធ្វើការពីផ្ទះបានរហូតដល់ចុងខែមីនា។ ដោយឡែក ក្រុមហ៊ុន Google ឯណោះវិញក៏បានផ្ដល់ជម្រើសធ្វើការពីផ្ទះដល់បុគ្គលិកក្នុងតំបន់ខាងលើផងដែរ។