ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីភូមិសាស្រ្តត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

 
ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីភូមិសាស្រ្តត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ក្រសួងសុខាភិបាល ជូនដំណឹងចំពោះភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដោយសូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងសាធារណជនទាំងអស់មេត្តាជ្រាបថា ភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តរមានជ័យ ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលតម្រូវឲ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ស្តីពីកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ ក្នុងសហគមន៍។

អាស្រ័យហេតុនេះសូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាប់វិធានការដើម្បីធានាអនុវត្តឲ្យបានមុឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ៕