រាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ

រាជ​រដ្ឋា​ភិ​បាល​កម្ពុជាបាន​សម្រេច​ផ្អាក​ពិធីចូល​ឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ ដោយ​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ ​និង​ឯកជន​ធ្វើការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​វិញ​ចំនួន ៥ ថ្ងៃនេះ​ក្រោយពេលស្ថានភាពកូវីដ១៩មានសភាពល្អប្រសើរឡើងវិញ។

 
រាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាននៅ​វិមាន​សន្តិភាព​​ព្រឹកថ្ងៃទី០៧ មេសា ២០២០​នេះបានបញ្ជាក់ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជាបាន​សម្រេច​ផ្អាក​ពិធីចូល​ឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ ដោយ​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ ​និង​ឯកជន​ធ្វើការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​វិញ​ចំនួន ៥ ថ្ងៃនេះ​ក្រោយពេលស្ថានភាពកូវីដ១៩មានសភាពល្អប្រសើរឡើងវិញ។

សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “កន្លែងធ្វើការ​នៅ​រោងចក្រ ស្ថាប័ន មាន​សុវត្ថិភាព​បំផុត​។ ដូច្នេះ​ការ​ផ្អាក​ការ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​បើ​ទុក​បណ្តោយ​ឲ្យ​ដើរ​លេង ស្ថានភាព​នឹង​មាន​ហានិភ័យ​បំផុត​”។ សម្តេច​បាន​បញ្ជាក់​ថា ​មិន​ទាន់​ចូល​ឆ្នាំ​ខ្មែរ ខ្លះ​បាន​បន្ត​ជល់​កែវ ហាក់​មិន​ខ្លាច​ការ​ឆ្លង​កូ​វី​ដ​១៩សោះ៕

ដោយ៖ ចាប មិថុនា