ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់

ភ្នំពេញ៖ ទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមត្រូវចូលរួមអនុវត្តច្បាប់ការងារឱ្យបានត្រឹមត្រូវ ។

 
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់

យោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា យោងតាមសារព័ត៌មានវៀតណាម (Viet Nam News) ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់កំពុងធ្វើការងារនៅវៀតណាម ។

សេចក្តីប្រកាសបន្តថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្តេញចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងាត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចូល និងចេញ (entry and exit rules)។ ករណីនេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីចៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅវៀតណាម។

ទូតកម្ពុជាប្រចាំប្រទេសវៀតណាមសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្តីពីការចូល និងចេញរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម។

ឆ្លៀតឱកាសនេះផងដែរ សូមប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាបន្តថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សំដៅការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ៕

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

 

ប្រភព: ក្រសួងព័ត៌មាន