រាជរដ្ឋាភិបាលកម្ពុជា ប្រកាសអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេជ្ជកិច្ច ក្រោយពីវិបត្តិកូវីដ១៩
រដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញនូវវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
ក្រោយពីបានពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយគ្រប់តួអង្គពាក់ព័ន្ធ និងដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម វិធានការជុំទី៧ ត្រូវបានរៀបចំឡើង មានដូចខាងក្រោម ៖
- វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍
- វិធានការបន្តជួយវិស័យអាកាសចរណ៍
- វិធានការជួយរោងចក្រ, សហគ្រាស និងអាជីវកម្ម ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅ របស់កម្មករ និយោជិត
- វិធានការទ្រទ្រង់កំណើន
- ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និងក្រៅស្រុក
- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
សេចក្តីប្រកាសផ្លូវការ របស់រដ្ឋាភិបាលកម្ពុជា ៖