ប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៧នាក់

សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៧នាក់ ស្រី ១៧នាក់ ក្នុងនោះកុមារា ២នាក់ កុមារី ០០នាក់ មានដូចខាងក្រោម៖

 
ប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៧នាក់

1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៖ ចំនួន ០០​នាក់ ស្រី ០០​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ៦​នាក់ ស្រី ៣​នាក់ កុមារា ១​នាក់ កុមារី ០០​នាក់​។

3- សម្រាប់​ច្រករបៀង​ម៉ាឡៃ​៖ ចំនួន ៣​នាក់ ស្រី ១​នាក់ កុមារា ១​នាក់ កុមារី ០០​នាក់​។

4- សម្រាប់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​÷ ចំនួន ២៨​នាក់ ស្រី ១៣​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។

5- ច្រក​ដូង ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​÷ ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ កុមារា​ចំនួន ០០​នាក់ កុមារី​ចំនួន ០០​នាក់​។

6- ខេត្ត​ប៉ៃលិន ច្រក​ព្រំ​÷ ចំនួន ០០​នាក់ ប្រុស​ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ ។​

​សូមបញ្ជាក់​៖ ពួកគាត់​ទាំង ៣៧​នាក់ ស្រី ១៧​នាក់ ត្រូវបាន​ក្រុមការងារ​គ្រូពេទ្យ ប្រចាំការ​តាម​ច្រកព្រំដែន​នីមួយៗ ពិនិត្យ​សុខភាព​បឋម ឃើញ​មាន​សុខភាព​ធម្មតា ហើយ​ត្រូវបានធ្វើ​ការដឹកជញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សៀមរាប​ទាំង​អ​ស់​ហើយ ៕

សូមចុច join Telegram https://t.me/cngtvcambodia

 

 ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រភព: ក្រសួងព័ត៌មាន