ស្ថាប័នពីរសហការគ្នាផ្តល់ការពិនិត្យភ្នែក និងកាត់វែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ
សាលារៀនសហគមន៍២១ សហការជាមួយអង្គការមូលនិធិហ្រ្វេដហូឡូដើម្បីផ្តល់ការពិនិត្យភ្នែក និងកាត់វែនតាដោយឥតគិតថ្លៃនៅថ្ងៃទីសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ នៅសាលារៀនសហគមន៍២១ សាខាក្រាំងធ្នង់ ចាប់ពីម៉ោង8:30ព្រឹក ដល់ 4:30 រសៀល។
ការពិនិត្យភ្នែក និងកាត់វែនតានេះរៀបចំឡើងសម្រាប់កុមារ រហូតដល់មនុស្សចាស់ដែលមានបញ្ហាភ្នែក នឹងទទួលបានការព្យាបាល ចំណែកអ្នកមានបញ្ហាធ្លាក់គំហើយ(ភ្នែកម៉្យូម)នឹងទទួលបានការវាស់ភ្នែក និងកាត់វែនតាជូនដោយឥតគិតថ្លៃ។ កម្មវិធីនេះឧបត្ថម្ភដោយចក្ខុមាត្រការី មកពីហ្វ្រេដហូឡូវីសិនសេនធ័រ របស់អង្គការមូលនិធិហ្រ្វេដហូឡូ។
សម្រាប់លោកអ្នក និងកុមារដែលមានញ្ហាភ្នែកសូមអញ្ជើញមកកាន់សាលារៀនសហគមន៍២១ សាខាក្រាំងធ្នង់ ដែមានទីតាំងអគារលេខ២២៥២ ភូមិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជភ្នំពេញ និងទំនាក់ទំនងលេខ 092 253 168 ឬ 071 95 55 827។
សូមជម្រាប់ថា សាលារៀនសហគមន៍២១គឺជាគ្រឹះស្ថានអប់រំថ្មីដែលទើបតែបង្កើតឡើងដោយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) ដែលមានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យក្នុងតម្លៃសមរម្យ ថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ អនាម័យល្អ វិន័យល្អ និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់៕