អូស្រ្តាលីប្តេជ្ញាចិត្តពង្រឹងកិច្ចសហការជាមួយអាស៊ានដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី (តាមប្រព័ន្ធវីដេអូ) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ដោយបានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗបន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ននៃជំងឺរាតត្បាតកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលចាប់អារម្មណ៍និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា