អបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)
សូមជម្រាបថាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១៧ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ ។ ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ មិនមែនជារឿងចៃដន្យនោះទេ ព្រោះថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភាគីពាក់ព័ន្ធ បានត្រៀមឯកសារជាច្រើន ដើម្បីដាក់ទៅអង្គការយូណេស្កូ រយៈពេលជាច្រើនឆ្នាំមកហើយ។
ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។
សូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។
គួររម្លឹកថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ប្រវតិ្តសាស្រ្តទី៣ របស់កម្ពុជា ដែលត្រូវបានចុះនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គវត្ត ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីនៅឆ្នាំ ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ ២០០៨៕
សូមចុច join link Telegram https://t.me/cngtvcambodia