ឯកឧត្តម ថោង ខុន ដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំ “តាមដានវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត និងផ្នែកឯកជន សរុបប្រមាណ ៧០នាក់។

កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩
២-សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាទេសចរណ៍កម្ពុជាឆ្នាំ២០២៣”
៣-សេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូអាជីវកម្មទេសចរណ៍ឆ្នើមតាមគន្លងប្រក្រតីភាពថ្មី ហៅកាត់ថា (IBEST)។
ប្រភព៖ ក្រសួងទេសចរណ៍