អីយ៉ា តារាប្រុសទាំងនេះមិនត្រឹមតែសង្ហារទេ សូម្បីតែប្រពន្ធក៏សុទ្ធតែស្រស់ស្អាត

បើនិយាយដល់តារាចម្រៀងប្រុសមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រតែងតែចាប់ក្រសែភ្នែកមិនស្ទើរទេចំពោះតារាដែលស្រស់សង្ហារ ថាតើ idol របស់ពួគគេមានម្ចាស់ចិត្ត ឬ ភរិយាហើយនៅ ? ជាក់ស្ដែង កន្លងមកក៏មានតារាចម្រៀងប្រុសមួយចំនួន បានរៀបការយ៉ាងស្ងប់ស្ងាត់ និង

 
អីយ៉ា តារាប្រុសទាំងនេះមិនត្រឹមតែសង្ហារទេ សូម្បីតែប្រពន្ធក៏សុទ្ធតែស្រស់ស្អាត
អីយ៉ា តារាប្រុសទាំងនេះមិនត្រឹមតែសង្ហារទេ សូម្បីតែប្រពន្ធក៏សុទ្ធតែស្រស់ស្អាត
អីយ៉ា តារាប្រុសទាំងនេះមិនត្រឹមតែសង្ហារទេ សូម្បីតែប្រពន្ធក៏សុទ្ធតែស្រស់ស្អាត
អីយ៉ា តារាប្រុសទាំងនេះមិនត្រឹមតែសង្ហារទេ សូម្បីតែប្រពន្ធក៏សុទ្ធតែស្រស់ស្អាត
អីយ៉ា តារាប្រុសទាំងនេះមិនត្រឹមតែសង្ហារទេ សូម្បីតែប្រពន្ធក៏សុទ្ធតែស្រស់ស្អាត
អីយ៉ា តារាប្រុសទាំងនេះមិនត្រឹមតែសង្ហារទេ សូម្បីតែប្រពន្ធក៏សុទ្ធតែស្រស់ស្អាត

មិនដែលទម្លាយថាខ្លួនមានភរិយានោះឡើយដោយខ្លះទៀតបានបិទបាំងពីជីវិតអាពាហ៍ពិពាហ៍ពីសំណាក់អ្នកគាំទ្ររហូតមានកូនប្រុសរៀងខ្លួនហើយ ទើបពួកគេបើកបង្ហាញមុខភរិយា និង កូនៗរបស់ខ្លួនធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តោះយើងសូមបង្ហាញពួកគាត់ និងគ្រួសាររបស់គាត់មានដូចជា៖
១. លោក ខេមរៈសេរីមន្ត
តារាចម្រៀងលំដាប់កំពូលប្រចាំប្រទេសរូបនេះ លោកបានចូលប្រលូកសិល្បៈក្នុងឆ្នា ២០០៣។ លោកបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញក្នុងអំឡុងពេលនោះស្រាប់តែលេចលឺមានពាក្យចចាមអារ៉ាមថា លោកមានភរិយា និងកូនរួចហើយប៉ុន្តែពេលនោះលោកក៏មិនបានតបឆ្លើយអ្វីដែរ ។ រហូតដល់ឆ្នាំ២០១៨ និងមកទល់ពេលបច្ចុប្បន្នទើប លោក បង្ហាញមុខភរិយានិងកូនៗរបស់លោកដោយបើកចំហរនៅលើគណនីហ្វេសប៊ុករបស់ខ្លួន។


២. លោក ខាត់ ជេមស៍ 
តារាចម្រៀងប្រុស ខាត់ ជេមស៍ ក៏បានលាក់បាំងជីវិតអាពាហ៍ពិពាហ៍ ដោយមានកូនអស់រយៈពេលជាយូរ តាំងពីលោកចាប់ផ្ដើមចូលប្រឡូកក្នុងសិល្បៈ។ យ៉ាងណាមិញ អំឡុងឆ្នាំ២០១៩ តារាចម្រៀងប្រុសរូបនេះក៏បានបង្ហាញមុខភរិយារបស់លោក និងកូនៗ ព្រមទាំងប្រាប់ថាលោក និងភរិយា បានរួមរស់ជាមួយគ្នារយៈពេល២០ ឆ្នាំមកហើយ។


៣. លោក មង្គល ទីណា 
ម្ចាស់បទ " ស្វារាំក្រវីលីអូ " លោក មង្គល ទីណា តាំងពីលោកប្រឡូកចូលវិស័យសិល្បៈមក លោកក៏មិនដែលបង្ហាញថាខ្លួនមានភរិយា និងកូននោះទេ។ ក្រោយមកក្នុងអំឡុងឆ្នាំ ២០១៧ទើបតារាប្រុសរូបនេះបើកបង្ហាញមុខភរិយា និងកូនជាសាធារណៈ។


៤. លោក ណាំ ប៊ុណ្ណារ័ត្ន 
តារាចម្រៀង និងតន្រ្តីករ ណាំ ប៊ុណ្ណារ័ត្ន ក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល កាលពីប្រមាណជាង ៤ឆ្នាំមុន បន្ទាប់ពីលោកបង្ហាញមុខភរិយា និងកូនប្រុសរបស់លោក បន្ទាប់ពីស្ងាត់ពីសិល្បះ ជាលើកដំបូង ទាំងដែលលោកមិនដែលបង្ហាញពីទំនាក់ទំនងស្នេហាពីមុនមកទេ។ 


៥. លោក សេម 
លោក សេម ក៏ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីដើមខែ កញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយលោកបានបង្ហោះរូបភាពជាមួយនិងភរិយា និងកូនស្រី នៅលើទឹកដិខេត្តកោះកុង ។ សូមជម្រាបថាតារាចម្រៀងប្រុសរូបនេះ បានរៀបកាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះដោយមានមិត្ត សិល្បៈ និងអ្នកគាំទ្រចំនួនបានដឹងហើយអ្នកខ្លះក៏មិនបានដឹងដែរថាលោកមានគ្រួសារ។

 

សូមចុច join Telegram https://t.me/cngtvcambodia